
ភ្នំពេញ៖ ការតាំងពិព័រណ៍សៀវភៅខ្នាតធំរបស់ Big Bad Wolf កំពុងរៀបចំឡើងនៅអូឡាំព្យា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង១២យប់ ចាប់ពីថ្ងៃទី ២២ កុម្ភៈ រហូតដល់ថ្ងៃទី ១២ មីនា។ កម្មវិធីតាំងពិព័រណ៍សៀវភៅនេះ មានការលក់សៀវភៅជាភាសាខ្មែរ និង សៀវភៅអង់គ្លេសរាប់លានក្បាល ព្រមជាមួយការបញ្ចុះតម្លៃពី ៥ភាគរយ រហូតដល់ ៩០ភាគរយ។
ចំពិព័រណ៍សៀវភៅនេះ រៀបចំក្នុងគោលបំណងផ្ដល់លទ្ធភាពដល់ប្រជាជនកម្ពុជាអាចទទួលបានសៀវភៅភាសាអង់គ្លេសគុណភាពល្អជាមួយការតម្លៃសមរម្យ ព្រមទាំងជម្រើសសៀវភៅចម្រុះជាច្រើនប្រភេទផងដែរ។ នេះជាឱកាសសម្រាប់ប្រជាជនកម្ពុជា អាចទទួលបានបទពិសោធក្នុងការទិញសៀវភៅថ្មីគុណភាពល្អ និងតម្លៃសមរម្យ។
គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះនឹងមានព្រឹត្តិការណ៍សំខាន់ៗដើម្បីបង្កើនចំណេះដឹងសម្រាប់អ្នកអាន ដូចជាកម្មវិធីជួបជាមួយនឹងអ្នកនិពន្ធ កម្មវិធីជួបជាមួយសប្បុរសជនសម្រាប់ការចែកសៀវភៅជូនដល់អ្នកអាន ដែលមានការខ្វះខាត និង កម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត៕


