Img 1426
Swift cc time

កម្ពុជាគ្រោងរៀបចំការសម្តែង«ក្បាច់គុនល្បុកត្តោនិងក្បាច់គុនសៅលីញ»មុនព្រឹត្តិការណ៍ស៊ីហ្គេម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ភ្នំពេញ៖ កម្ពុជាចង់រៀបចំឲ្យមានការសម្តែងក្បាច់គុនល្បុកត្តោ និងក្បាច់គុនសៅលីញរួមគ្នា នៅរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ មុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់។ នេះបើតាមប្រសាសន៍ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបទ្វេភាគីជាមួយលោក សិន តានយ៉ាង អភិបាលរងខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២២ កុម្ភៈ នៅទីស្តីការក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ខួបទី៦៥ នៃចំណងការទូតនៃប្រទេសទាំងពីរ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍និង CAMSOC កំពុងគិតគូររៀបចំអោយមានការសម្ដែងសិល្បៈរួមគ្នា ជាក្បាច់គុនសៅលិញ និងល្បុកក្តោ មុនព្រឹត្តិការណ៍ស៊ីហ្គេម ហើយលោកក៏ចង់ឲ្យមានការរៀបចំនូវការប្រយុទ្ធគ្នា៤-៥គូ រវាងអ្នកហាត់ក្បាច់គុនសៅលិញ និងអ្នកហាត់ក្បាច់គុនខ្មែរ ទៀតផង។ ជាមួយគ្នានេះ លោកក៏បានសំណូមពរទៅភាគីចិន ឲ្យបញ្ជូនអ្នកហាត់ក្បាច់គុនសៅលិញ មកសម្តែងជាមួយអ្នកហាត់ក្បាច់គុនល្បុកត្តោផងដែរ។

គួរបញ្ជាក់ថា ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

សៅលិញ ក៏ជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុត នៃក្បាច់គុនកុងហ្វូរបស់ចិន។ បើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលិញ (Shaolin) ក្នុងខេត្តហឺណាន់ (Henan) នៃប្រទេសចិន ក្នុងអំឡុងប្រមាណ ១៥០០ឆ្នាំមុន៕

ក្បាច់គុនល្បុកត្តោ
ក្បាច់គុនសៅលីញ


Khcct banner

អត្ថបទទាក់ទង