
អង់គ្លេស៖ ការប្រកួតបាលទាត់ពិភពលោក នាថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០២៣ ក្រុមជើងឯក១៤សម័យ Real Madrid បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Liverpool នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ Champions League នៅលើទឹកដី Anfield ។

ក្នុងព្រឹត្តការណ៍បាលទាត់ Champions League កាលពីយប់មិញនេះ ក្រុមបាលទាត់ Real Madrid បានយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Liverpool ៥-២ នៅក្នុងជំនួបជើងទី១ នៃការប្រគួតវគ្គ១៦ក្រុម ចុងក្រោយ។ ដោយការរកគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Real Madrid ពីលោក Vinicius Junior និង Karim Benzema កាលពីយប់មិញនេះ ។ ការយកឈ្នះ Liverpool ៥-២ បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រ Real Madrid មានការសប្បាយចិត្តជាខ្លាំង ព្រោះវាជាសមិទ្ធផលដ៏ពិសេសមួយដែលក្រុម Real Madrid បានពាំនាំជូនអ្នកគាំទ្ររបស់ខ្លួន៕
