
អឺរ៉ុប៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើមន្រ្តីកំពូលមីយ៉ាន់ម៉ា៩នាក់ និងអង្គភាពចំនួន ៧ ដាក់ចូលក្នុងបញ្ជីខ្មៅ "ចំពេលមានការកើនឡើងនៃអំពើហិង្សា ការរំលោភសិទ្ធិមនុស្ស និងការគំរាមកំហែងសន្តិសុខ" នៅក្នុងតំបន់។
គោលដៅនៃទណ្ឌកម្មទាំងនោះរួមមានពាណិជ្ជករមីយ៉ាន់ម៉ា មន្ត្រីយោធាជាន់ខ្ពស់ និងអ្នកគ្រប់គ្រងដែលត្រូវបានចោទប្រកាន់ថាបានត្រួតពិនិត្យការប្រហារជីវិត ការវាយប្រហារតាមអាកាស ការសម្លាប់រង្គាល ការវាយឆ្មក់ និងការដុតបំផ្លាញ ក្នុងចំណោមឧក្រិដ្ឋកម្មផ្សេងៗទៀតក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរបរលោក អុងសានសូជីបានដួលរលំ។

ទន្ទឹមនឹងនេះ ការដាក់ទណ្ឌកម្មលើសព្វាវុធ និងឧបករណ៍យោធា ហើយការនាំចេញទំនិញផ្សេងៗទៅកាន់ប្រទេសដទៃទៀតកំពុងរឹតត្បិត។ ទិន្នន័យរបស់អង្គការយូនីសេហ្វបង្ហាញថា ចំនួនអ្នកផ្លាស់ទីលំនៅចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងលើសពី ១,៥ លាននាក់៕