Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមបាល់ទះកម្ពុជារំពឹងទទួលបានបទពិសោធន៍ថ្មីៗពីបារាំងក្នុងការប្រកួតមិត្តភាព

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមជម្រើសជាតិបាលទះ នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៣ខាងមុខ ការប្រគួតមិត្តភាពអន្តរជាតិ ក្នុងជំនួបជើង២ នឹងធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានជាតិ។ ដោយក្រុមជ្រើសជាតិកម្ពុជា និងត្រូវប្រគួតជាមួយក្រុមជម្រើសជាតិបារាំង អាយុក្រោម១៩ ។ ក្រោយក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជ្រើសជាតិបារាំង កាលពីកន្លងទៅ។ ហើយក្រុមកម្ពុជា និងត្រូវប្រគួតជើងទី២ ក្រោយពីបានប្រជុំដកស្រង់បច្ចេកទេសរបស់ក្រុមកីឡាករបាលទះកម្ពុជា។

មុខការប្រកួតចូលមកដល់មួយថ្ងៃ ក្រុមជម្រើសជាតិបាលទះកម្ពុជា បានកោះប្រជុំដើម្បីសិក្សាស្វែងយល់បន្ថែមពីចំណុចខ្វះខាតរបស់ក្រុមទាំងមូល ក្រោយពីចាញ់បារាំងនៅជើងទី១។ការប្រគួតក្នុងជំនួបជើងទី២នេះ ក្រុមកីឡាករក៏បានប្រជុុំកែរសម្រួលនូវចំណុចខ្វះខាតរបស់ក្រុមកីឡាករបាលទះកម្ពុជា។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីក្រុមជ្រើសជាតិកម្ពុជា ចាញ់ក្រុមជម្រើសជាតិបារាំង ក៏ពិតមែនតែការប្រគួតនេះមានភាពប្រកៀកប្រកិតគ្នា ហើយកម្ពុជាអាចឈានដល់កម្រិតនេះ គឺអាចទទួលយកបាន។ ដើម្បីវាស់ស្ទង់សមត្ថភាពរបស់ក្រុមកីឡាបាលទះកម្ពុជា សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សហព័ន្ធកីឡាបាលទះកម្ពុជា ក៏ស្នើដល់ប្រជាពលរដ្ឋឲ្យចូលរួមគាំទ្រ វិស័យបាលទះកម្ពុជា និងជួយផ្ដល់នូវកម្លាំងចិត្តដល់ក្រុមជម្រើសជាតិ ដើម្បីទទួលបាននូវភាពរីចចម្រើន ក្នុងការត្រៀមខ្លួនដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង