Yearendyearend1140x150

ចិនចាត់ទុកអាម៉េរិកជាមេនាំ«ភ្លើង»ក្នុងជម្លោះអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ដែលថាទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់ "សព្វាវុធ" ដល់រុស្សី លោកចាត់ទុកអាម៉េរិកគឺជាអ្នកនាំភ្លើងដ៏ធំបំផុតនៅក្នុងជម្លោះរវាងរុស្សី និងអ៊ុយក្រែន។

បើតាមលោក Wang Wenbin បានឲ្យដឹងថា " សហរដ្ឋអាម៉េរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំ និងគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធជាមួយរុស្សី" ។ លោកបានបន្ថែមថា មិនដូចក្រុងវ៉ាស៊ីនតោនទេ ទីក្រុងប៉េកាំងបាននឹងកំពុងគាំទ្រការចរចាដើម្បីសន្តិភាពចាប់តាំងពីចាប់ផ្តើមជម្លោះអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ CBS ថា ទីក្រុងវ៉ាស៊ីនតោន មានព័ត៌មានថា ប្រទេសចិន "កំពុងពិចារណាផ្តល់ការគាំទ្រដ៍សាហាវ" ដល់ប្រទេសរុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថាការសម្រេចចិត្តបែបនេះនឹងមាន "ផលវិបាកធ្ងន់ធ្ងរ" សម្រាប់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងអាម៉េរិក។

បេសកជនអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ដែលបានប្រាប់ CNN ថាទីក្រុងវ៉ាស៊ីនតោននឹងចាត់ទុកប្រទេសចិនដែលបញ្ជូនសព្វាវុធទៅរុស្ស៊ីជា "បន្ទាត់ក្រហម"។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិកបានបញ្ជូនជំនួយយោធារាប់ពាន់លានដុល្លារដល់ទីក្រុងកៀវ រួមទាំងរថក្រោះប្រយុទ្ធសំខាន់ៗផងដែរ។

លោកបានបន្ថែមថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich ថា ប្រទេសរបស់លោកបាននឹងកំពុងធ្វើការលើសំណើសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន ដែលជា "កងកម្លាំងមួយចំនួន" អាចប្រឆាំង។ លោកបានព្រមានថា អ្នកដែលអំពាវនាវឲ្យបន្តការប្រយុទ្ធគ្នា «មិនខ្វល់ពីជីវិត និងការស្លាប់របស់ពលរដ្ឋអ៊ុយក្រែនឡើយ»។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីសហរដ្ឋអាម៉េរិកបានបាញ់ទម្លាក់បាឡុង របស់ចិននៅក្នុងដែនអាកាសអាមេរិកកាលពីថ្ងៃទី ៤ ខែកុម្ភៈ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង