
កៀវ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី២០ កុម្ភៈនេះ បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសទុកមុនទៅកាន់ទីក្រុង Kyiv នៃប្រទេសអ៊ុយក្រែន ក្នុងគោលបំណងបង្ហាញការគាំទ្រដល់ប្រទេសអ៊ុយក្រែនជុំវិញសង្ក្រាមជាមួយប្រទេសរុស្ស៊ី។ជាដំណើរទេស្សនកិច្ចរៀបចំឡើង មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ក្នុងដំណើរទស្សកិច្ចនោះ ដោយលោកប្រធានាធិបតីដែលមានវ័យចាស់ជាងគេរូបនេះ បានសន្យាជាមួយប្រធានាធិបតី Volodymyr Zelenskiy ថាទីក្រុងវ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែនដរាបណាវាត្រូវការ។
ក្នុងពេលដែលវត្តមានរបស់លោក ចូ បៃដិនមកដល់ សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងពាសពេញរដ្ឋធានីអ៊ុយក្រែនរបស់ប្រទេសអ៊ុយក្រែន ទោះបីជាមិនមានរបាយការណ៍ពីការបាញ់មីស៊ីលរបស់រុស្ស៊ី ឬការវាយប្រហារតាមអាកាសក៏ដោយ។ហើយដំណើរទស្សកិច្ចនេះ គឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់ ហើយសេឡេងហ្គី និង លោកបៃដិន បានពិភាក្សាអំពីអាវុធចម្ងាយឆ្ងាយក្នុងអំឡុងពេលទស្សនកិច្ចផងដែរ។
គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី និង ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់កាំភ្លើងធំ ប្រព័ន្ធប្រឆាំងគ្រឿងសឹក និង រ៉ាដាឃ្លាំមើលអាកាស។ដំណើរទស្សនកិច្ចរបស់លោក បៃដិន បានកើតឡើងមួយថ្ងៃមុនពេលលោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន នឹងត្រូវធ្វើសុន្ទរកថាដ៏សំខាន់មួយសម្រាប់ឆ្នាំទីពីរនៃសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែនថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២។
ទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះ អាម៉េរិកធ្លាប់បានសម្តែងក្តីបារម្ភថា ចិនអាចចាប់ផ្តើមផ្គត់ផ្គង់អាវុធដល់រុស្ស៊ី។ប៉ុន្តែចិន បាននិយាយថាអាម៉េរិក"មិនមានជំហរក្នុងការទាមទារពីប្រទេសចិនទេ" ហើយ "ភាពជាដៃគូសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ចិនជាមួយរុស្ស៊ី" គឺជាបញ្ហាសម្រាប់រដ្ឋឯករាជ្យពីរ។
បច្ចុប្បន្ន ទីក្រុង កៀវ កំពុងស្រូបយកការហូរចូលដ៏ធំនៃសព្វាវុធរបស់លោកខាងលិចសម្រាប់ការវាយលុកដែលបានគ្រោងទុកនោះ ថ្មីៗនេះបានជាប់គាំងជាចម្បងលើការការពារនៅលើសមរភូមិ ដោយអះអាងថានឹងធ្វើឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនទៅលើការវាយលុករបស់កងកម្លាំងរុស្ស៊ី។
សូមជម្រាប់ជូនថា តាមគម្រោង លោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលនៅជាប់អ៊ុយក្រែន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ សម្រាប់ឱកាសខួប១ឆ្នាំ បន្ទាប់ពីរុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។តែក្នុងគម្រោងនោះ លោក បៃដិន ពុំមានផែនការជួបជាមួយលោក ហ្សេលេនស្គី ឬធ្វើដំណើរមកកាន់ទីក្រុងកៀវទេ។ ប៉ុន្តែក្រោយមានដំណឹងនៃវត្តមានរបស់លោក បៃដិន នៅទីក្រុងកៀវនាថ្ងៃចន្ទនេះ៕