Yearendyearend1140x150

ចិនព្រមានអាម៉េរិក ជុំវិញការបាញ់បាឡុងរបស់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិនលោក ស៊ីជិនពីង

ចិន៖ មន្រ្តីការទូតកំពូលរបស់ចិនលោក វ៉ាងយី បានគូសបញ្ជាក់ថាការបាញ់ទម្លាក់បាឡុងរបស់ចិនគឺគ្មានអ្វីក្រៅពី "ការរំលោភបំពានកម្លាំង" ដោយទីក្រុងវ៉ាស៊ីនតោន។ អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken នៅក្រៅសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃអាទិត្យ។

លោកវ៉ាង យី បានពណ៌នាអំពីការប៉ះទង្គិចនេះថា សហរដ្ឋអាម៉េរិកនឹងទទួលនូវ "ផលវិបាក" ប្រសិនបើខ្លួនព្យាយាមធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានឧបទ្ទវហេតុនៃការបាញ់បាឡុងនេះ។ លោកបន្ថែមថា "បាឡុងកម្ពស់ខ្ពស់របស់អាម៉េរិកបានហោះហើរដោយខុសច្បាប់លើប្រទេសចិនច្រើនដង"។

សម្រាប់លោកវ៉ាង រឿងតែមួយគត់ដែលអាម៉េរិកសម្រេចបានដោយការបាញ់ទម្លាក់ប៉េងប៉ោងគឺធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ហើយ សហរដ្ឋអាម៉េរិកចាំបាច់ត្រូវ "បង្ហាញភាពស្មោះត្រង់" និងដោះស្រាយបញ្ហាជាបន្ទាន់។

ទីក្រុងប៉េកាំងបានព្រមានថា "ប្រសិនបើសហរដ្ឋអាម៉េរិកបន្តធ្វើឱ្យមានការបំភាន់ ឬធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ផលវិបាកទាំងប៉ុន្មាននិងធ្លាក់ទៅលើអាម៉េរិក។

មន្រ្តីការទូតកំពូលរបស់ចិនលោក វ៉ាងយី

កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានស្តីបន្ទោសសហរដ្ឋអាម៉េរិកចំពោះ "ប្រតិកម្មហួសហេតុ" របស់ខ្លួនចំពោះវត្តមានរបស់បាឡុងចារកម្មចិនដែលត្រូវបានចោទប្រកាន់នៅក្នុងដែនអាកាសអាម៉េរិកដោយការបាញ់ទម្លាក់។ ទីក្រុងប៉េកាំងក៏បានប្តេជ្ញាថានឹងចាត់វិធានការតបតនឹងអង្គភាពរបស់សហរដ្ឋអាម៉េរិកជាថ្នូរនឹងការបាញ់បាឡុងរបស់ខ្លួន។

មន្ត្រីចិនបានអះអាងថា បាឡុងដែលបានឆ្លងកាត់អាម៉េរិកខាងជើងកាលពីដើមខែនេះ គឺជាបាឡុងអាកាសស៊ីវិលគ្មានមនុស្សបើក ដែលត្រូវបានបង្ហោះចេញពីតំបន់ ហើយបានចូលទៅក្នុងដែនអាកាសសហរដ្ឋអាម៉េរិកដោយចៃដន្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង