
សៀមរាប៖ ទស្សនីយភាពធំៗចំនួន៨ នៅក្នុងគម្រោងភូមិខ្ញុំ នឹងត្រូវបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី នូវថ្ងៃទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ដែលឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។
ភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗ ដូចជា ផ្ទះមរតកដូនតា ផ្ទះនំខ្មែរ សាលាឆទាន ផ្សារខ្មែរ ឆាកធំ រោង DJ វត្ថុយក្ស និង រោងសិប្បកម្ម
លោក សុខ សង្វារ ប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣ បានមានប្រសាសន៍ថា គម្រោងធំៗទាំងនេះ នឹងជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕