Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងការងារ៖យុវជនជាង ៣០០នាក់ ទទួលលទ្ធផលល្អក្នុង"កិច្ចសម្ភាសការងារ"

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងការងារ នាថ្ងៃទី១៦ ខែកុម្ភៈ បានរៀបចំកម្មវិធី "កិច្ចសម្ភាសការងារ" សម្រាប់យុវជន៤០០នាក់ ក្នុងនោះ មានអ្នកសម្ភាសការងារជាប់សរុប ៣០៣នាក់ ដោយមានអ្នកសម្ភាសជាប់ជាស្ថាពរចំនួន ៣៥ នាក់ និង ២៦៨ នាក់ ផ្សេងទៀតសម្ភាសជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។

គួរបញ្ជាក់ដែរថា "កិច្ចសម្ភាសការងារ" ក្នុងនោះ មានក្រុមហ៊ុនធំៗចំនួន ៦ ដែលបានចូលរួមនោះមានដូចជា៖ ក្រុមហ៊ុន Mekong Net, ផ្សារទំនើប AEON Cambodia, ក្រុមហ៊ុន SVI, ធនាគារ វីង, ក្រុមហ៊ុន JACCS និងធនាគារហត្ថា ដោយបាននាំយកឱកាសការងារសរុបចំនួន ៥៦៦ កន្លែង ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកមានបំណងចង់ផ្លាស់ប្តូរការងារផងដែរ។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួម ក៏អាចចុះឈ្មោះស្វែងរកការងារជាមួយ NEA បានៀងដែរ ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង