Yearendyearend1140x150

«ពស់ថ្លាន់»យក្សទម្ងន់៦៣គីឡូត្រូវបានប្រគល់ទៅមណ្ឌលអភិរក្ស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពស់ថ្លាន់ភូមានៅវៀតណាម ត្រូវបានដឹកទៅកាន់មជ្ឈមណ្ឌលសង្គ្រោះ បន្ទាប់ពីរស់នៅជាមួយម្ចាស់អស់រយះពេលជាង ២៣ឆ្នាំ /VN Express

វៀតណាម៖ ពស់ថ្លាន់ភូមាមួយក្បាលនៅទីក្រុងហូជីមិញនាថ្ងៃទី១៥កន្លងទៅ ត្រូវបានប្រគល់ទៅមជ្ឈមណ្ឌលអភិរក្សសត្វព្រៃ ក្រោយពីម្ចាស់របស់ខ្លួនបានចិញ្ចឹមអស់រយះពេលជាង២៣ឆ្នាំ។ ពស់ថ្លាន់នេះមានទម្ងន់ប្រហែល ៦៣ គីឡូក្រាម និងប្រវែង ៤.៥ ម៉ែត្រ ត្រូវបានចិញ្ចឹមដោយលោក Dang Dinh Quoc អាយុ ៥៥ ឆ្នាំនៅស្រុក Hoc Mon ចាប់តាំងពីវាញាស់ជាលើកដំបូងក្នុងឆ្នាំ ២០០០។

បើតាមម្ចាស់ពស់ថ្លាន់នេះបានឲ្យដឹងថាកាលលោកចិញ្ចឹមវាដំបូងគឺប៉ុនម្រាមដៃតែប៉ុណ្ណោះតែក្រោយពីចិញ្ចឹមអស់រយះពេលជាង២០ឆ្នាំពស់នេះមានមាឌកាន់តែធំ និងទម្ងន់ធ្ងន់ជាខ្លាំងដែលលោកព្រួបារម្ភខ្លាចវាលេប និងរិតសម្លាប់អ្នកនៅក្នុងភូមិ។

តំណាងនាយកដ្ឋានការពារសត្វព្រៃ វៀតណាម បាននិយាយថា ពស់ថ្លាន់នេះគឺជាសត្វដ៏ធំបំផុតដែលអង្គភាពមិនធ្លាប់ទទួលបាន។ លោកបន្ថែមថា ពស់ថ្លាន់ភូមា ត្រូវបានចាត់ថ្នាក់ថាជាសត្វងាយរងគ្រោះនិងជិតផុតពូជមួយដោយក្នុងនោះចំនួនសត្វពស់ថ្លាន់កំពុងរងការគំរាមកំហែងដោយការបរបាញ់ និងការបាត់បង់ទីជម្រករបស់វាផងដែរ។ គួរបញ្ជាក់ថាបច្ចុប្បន្នវៀតណាមកំពុងតែព្យាយាមអភិរក្សសត្វពស់ថ្លាន់ជាខ្លាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង