Yearendyearend1140x150

ថវិកាជាង១ម៉ឺនដុល្លារ បានពីការដេញថ្លៃកាបូបក្នុងកម្មវិធីMiss Plantnetបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ កាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប នាថ្ងៃទី១៥ កុម្ភៈ បានយកថវិកាចំនួន ១៥ ៥៥៥ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ថវិកាចំនួន ១៥ ៥៥៥ដុល្លារ បានពីការរៀបចំដាក់ដេញថ្លៃកាបូបរបស់ក្រុមហ៊ុន បាលិលេយ្យ ក្នុងកម្មវិធី Miss Plantnet ចំនួន ១០ ៥៥៥ដុល្លារ និងបានមកពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំនួន ៥ពាន់ដុល្លារ។ ថវិកានេះ នឹងចូលរួមចំណែកធ្វើឱ្យកុមារ កម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់។

លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ថវិកា ១៥ ៥៥៥ដុល្លារ គឺទទួលបានពីការរៀបចំដាក់ដេញថ្លៃកាបូបរបស់ក្រុមហ៊ុន បាលិលេយ្យ ក្នុងកម្មវិធី Miss Plantnet ចំនួន ១០ ៥៥៥ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចំនួន ៥ពាន់ដុល្លារ។ ហើយនេះជាលើកទី៦ ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានឧត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ ហើយទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក៏តែងតែជួយឧបត្ថម្ភជាបន្តបន្ទាប់ដែរ។

លោក Philip Set Kao ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ថវិកាដែលសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដែលជាថវិកាប្រមូលមកពីព្រឹត្តិការណ៍ រាត្រីសមោសរដែលចូលរួមដោយបវរកញ្ញាទាំង ២៦ប្រទេស ដែលបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ ម៉េម័រ ផាឡេស រីស្សត និងស្ប៉ា កាលពីពេលកន្លងថ្មីៗនេះ ក៏ដូចជាការរៀបចំដាក់ដេញថ្លៃកាបូបរបស់ក្រុមហ៊ុន បាលិលេយ្យ ដែលធ្វើឡើងដើម្បីកុមារកម្ពុជាទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភត្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃ មន្ទីរពេទ្យបានទទួលអ្នកជំងឺមកពិគ្រោះ ពិនិត្យ និងព្យាបាល មានពី២០០នាក់ទៅ៤០០នាក់ក្នុងមួយថ្ងៃ មកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ដែលចំណាយថវិការប្រមាណជាង ៦.២លានដុល្លារ ក្នុងមួយឆ្នាំ ក្នុងនោះថវិកាប្រហែល១៥% ទៅ២០% បានមកពីសប្បុរសជនក្នុងស្រុក និង សកម្មភាពសប្បុរសផ្សេងៗទៀត ហើយ៨៥% ពីជំនួយក្រៅប្រទស។ ម្យ៉ាងទៀត ក្រុមគ្រូពេទ្យក៏បានចុះទៅធ្វើការព្យាបាលកុមារតាមមូលដ្ឋានដាច់ស្រយាលទៀតផង។

គួរបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យដែលព្យាបាលជម្ងឺកុមារ យកចិត្តទុកដាក់បំផុតប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ហើយការព្យាបាល គឺឥតគិតថ្ងៃនេះតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ។ ដើម្បីរួមចំណែកជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជាខេត្ត និងសមាគមក្លឹបទេសចរណ៌ខេត្តសៀមរាប តែងតែនាំយកនូវថវិកាឧបត្ថម្ភជារឿយៗ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី ប៉ុន្ដែវាពិតជាបានចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជា ដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង