
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដ ស៊ីហមុនី នៅថ្ងៃទី ១៤កុម្ភ: បានត្រាស់បង្គាប់ ឥស្សរចំនួន៥រូប ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដោយមានឋាន:ស្មើរដ្ឋមន្ត្រី រដ្ឋាលេខាធិការ និងអនុរដ្ឋលេខាធិការ។
បើតាមព្រះរាជក្រឹត្យ មន្ត្រី៥រូបនឹងត្រូវបានត្រាស់បង្គាប់ ដំឡើងឋាន:ដល់ទីប្រឹក្សារាជរដ្ឋាភិបាល មានដូចជា ឯកឧត្តម យឿន យឿត មានឋាន:ស្មើរដ្ឋមន្ត្រី ឯកឧត្តម ច័ន្ទ នរ៉ា មានឋាន:ស្មើ រដ្ឋលេខាធិការ ឯកឧត្តម ទេព វាសនា មានឋាន:ស្មើ រដ្ឋលេខាធិការ ឯកឧត្តម ច័ន្ទ ទិត្យរ៉ាមុី មានឋន:ស្មើ អនុរដ្ឋលេខាធិការ ឯកឧត្តម កុយ កិត្យានិម្មិត មានឋាន:ស្មើ អនុលេខាធិការ៕