Cc time web banner 054637

សមយុទ្ធកងទ័ពជើងទឹកពហុជាតិសាសន៍ Aman ២០២៣ បានបញ្ចប់នៅប្រទេសប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉ាគីស្ថាន៖ សមយុទ្ធកងទ័ពជើងទឹកពហុជាតិសាសន៍ AMAN (Peace)-23 រៀបចំដោយកងទ័ពជើងទឹកប៉ាគីស្ថាន បានបញ្ចប់កាលពីថ្ងៃអង្គារ នៅសមុទ្រអារ៉ាប់ ដោយមានការចូលរួមពីនាវា យន្តហោះ និងកងកម្លាំងប្រតិបត្តិការពិសេសមកពីជុំវិញ ៥០ ប្រទេស។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Muhammad Shehbaz Sharif បានសរសើរកងទ័ពជើងទឹកប៉ាគីស្ថានដែលបានរៀបចំធ្វើសមយុទ្ធប្រកបដោយជោគជ័យ ដែលជួយលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។ លោកក៏បានថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកបរទេសដែលបានចូលរួមដែលបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការរួមគ្នារក្សាសន្តិសុខដែនសមុទ្រ និងធ្វើការរួមគ្នាដើម្បីការរួមរស់ដោយសន្តិភាព។

ឧត្តមនាវីឯក M Amjad Khan Niazi នាយសេនាធិការកងទ័ពជើងទឹកប៉ាគីស្ថានបាននិយាយថា កងទ័ពជើងទឹកប៉ាគីស្ថាននឹងបន្តពង្រឹងតួនាទីរបស់ខ្លួនក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកជាដៃគូ។ លោកបានសម្តែងការដឹងគុណនិងកោតសរសើរចំពោះការចូលរួមរបស់ប្រទេសចិន។

កងទ័ពជើងទឹកចិន និងកងទ័ពជើងទឹកប៉ាគីស្ថាន នៃប្រទេសទាំងពីរបានបង្ហាញភាពស្និតស្នាលជាខ្លាំង ប៉ាគីស្ថានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពជើងទឹក PLA ដែលបានបន្តចូលរួមក្នុងសមយុទ្ធ AMAN តាំងពីដើមរៀងមក ។ សមយុទ្ធកងទ័ពជើងទឹកពហុជាតិសាសន៍ AMAN-23 គឺជាការប្រារព្ធលើកទី ៨ ដែលបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០០៧ ។

សមយុទ្ធនេះមានគោលដៅប្រយុទ្ធជាច្រើន ដោយមាននាវាចម្បាំង យន្តហោះ កងកម្លាំងប្រតិបត្តិការពិសេស និងអ្នកសង្កេតការណ៍ជាច្រើនមកពីជាង ៥០ប្រទេសចូលរួម។ សមយុទ្ធរយៈពេលពីរឆ្នាំម្តងនេះមានគោលបំណងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រក្នុងចំណោមប្រទេសដែលចូលរួម និងរួមគ្នាការពារសន្តិសុខដែនសមុទ្រ។ កងទ័ពជើងទឹកនៃប្រទេសចិន និងប៉ាគីស្ថានតែងតែរក្សាអន្តរកម្ម និងកិច្ចសហប្រតិបត្តិការ ដូចដែលបានបង្ហាញដោយសមយុទ្ធសមុទ្ររួមគ្នា Sea Guardians-2 PLAN-PN ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃក្នុងខែកក្កដា ឆ្នាំ ២០២២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង