Yearendyearend1140x150

Foodpanda និងហាងជាដៃគូធ្វើកម្មវិធីសប្បុរសធម៌រួមគ្នា ដើម្បីចែករំលែកក្ដីស្រលាញ់ និងស្មាមញញឹមទៅកាន់មន្ទីរពេទ្យកុមារគុន្ធបុប្ផា និងកុមារកម្ពុជា នៅថ្ងៃនៃក្ដីស្រលាញ់ និងដើម្បីអបអរខួប៣ឆ្នាំរបស់ខ្លួន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុមហ៊ុន foodpanda បានធ្វើឲ្យថ្ងៃបុណ្យនៃក្ដីស្រលាញ់កាន់តែពិសេស និងពោរពេញទៅដោយភាពកក់ក្ដៅមួយនឹងការធ្វើកម្មវិធីសប្បុរសធម៌មួយឡើងនៅឯមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលចំនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ដូចដែលបានដឹងមកហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនអាហារឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏តែងតែចូលរួមសកម្មភាពក្នុងសង្គម ដែលជួយដល់សង្គមកម្ពុជាមួយទាំងមូលជាប្រចាំផងដែរ។ ដោយថ្ងៃទី១៤ ខែកុម្ភៈ ដែលត្រូវនឹងថ្ងៃនៃក្ដីស្រលាញ់ និងអបអរខួបខួប៣ឆ្នាំរបស់ខ្លួនផងនោះ foodpanda បានសហការជាមួយហាងជាដៃគូជាច្រើនហាង ធ្វើការបរិច្ចាគជាសាច់ប្រាក់ចំនួន ១២,០០០,០០០រៀល ឬស្មើនិង ៣,០០០ដុល្លាអាមេរិក រួមជាមួយនិងចំណីអាហារ និងសម្ភារៈប្រើប្រាស់ជាច្រើនមួយចំនួនទៀតដូចជា៖

- ទឹកពិសា VITFRESH ចំនួន ៣០ កេះ

- ឈុតបាយប្រអប់ចំនួន ១០០ ប្រអប់

- ភីស្សាចំនួន ១៩២ ប្រអប់

- បឺហ្គឺចំនូន ៥០ ឈុត

- ភេសជ្ជៈចំនួន ៦០ កែវ

- កាហ្វេចំនូន ២៥០ កែវ

- តែគុជចំនួន ២៥០ កែវ

- សម្ភារៈប្រើប្រាស់របស់កុមារចំនួន១៩ប្រភេទ ស្មើនិង៣២០មុខ មានដូចជា៖ សាប៊ូកក់សក់ សាប៊ូដុះខ្លួន ក្រដាស់សើម ថ្មាំដុះធ្មេញ ខោទឹកនោមកូនក្មេង ។ល។

- ម៉ាសចំនួន ១,៤០០ ប្រអប់

កម្មវិធីសប្បុរសធម៌ចែករំលែកក្តីស្រលាញ់នេះត្រូវបានចូលរួមឧបត្ថមគាំទ្រពីហាងជាដៃគូរបស់ខ្លួនរួមមាន៖ ផ្សារទំនើប ហេង ឆាយ លី, Domino’s Pizza, Pasta Corner, 1 Duck, 1 Burger & Fried Chicken, បាយកូលាប, Da Yungs, KOI Thé, Tube Central, Tube Coffee, និង Yellow Cab Pizza។

តំណាងរបស់ក្រុមហ៊ុនfoodpanda លោក កាន់ ឈុនណាត និងជាប្រធានផ្នែកទំនាក់ទំនង មានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងដើម្បីចែករំលែកក្តីស្រលាញ់ និងស្នាមញញឹមទៅកាន់កុមារកម្ពុជា និងជាពិសេសក្នុងថ្ងៃនៃក្ដីស្រឡាញ់នេះ ថែមទាំងជាការជួយជ្រោមជ្រែង និងគាំទ្រទៅដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យកុមារគន្ធបុប្ផាផងដែរ។

លោក កាន់ ឈុនណាត ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសម្ចាស់ហាងជាដៃគូដែលបានចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំមួយនេះ និងសូមប្រសិទ្ធពរជ័យដល់សប្បុរសជន និងម្ចាស់ហាងជាដៃគូទាំងអស់ទាំងអស់ទទួលបាននូវសុខភាពល្អ និងភាពជោគជ័យក្នុងអាជីវកម្មបន្ថែមទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬ ទាញយក App តាមរយៈ App Store និង Google Pay សូមប្រើលេខកូដ “HELLOPANDA” ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda ។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង