Yearendyearend1140x150

សម្តេច ហ៊ុន សែន ទទួលបានមេដាយថ្នាក់ខ្ពស់បំផុត«ផូសៃឡានសាង»ពីប្រធានាធិបតីឡាវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឡាវ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលនូវគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតពីប្រធានាធិបតីឡាវ ដែលមានឈ្មោះថា «ផូសៃឡានសាង» ចំពោះគុណបំណាច់ដ៏ធំធេងរបស់សម្តេច ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះធ្វើឡើង បន្ទាប់ពីជំនួបសំដែងការគួរសមរបស់សម្តេចហ៊ុន សែន ជាមួយឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ នាល្ងាចថ្ងៃទី ១៣ កុម្ភៈ ២០២៣។

ការបំពាក់ឥស្សរិយយសថ្នាក់ខ្ពស់បំផុតរបស់ប្រទេសឡាវជូនសម្តេច ហ៊ុន សែន គឺ ដើម្បីជាការដឹងគុណចំពោះសម្តេច ហ៊ុន សែន បានខិតខំពូននូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរ និងបានជួយដល់ប្រទេសឡាវ និង ប្រជាជនឡាវក្នុងគ្រាលំបាក ជាពិសេសក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សម្តេច ហ៊ុន សែន បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការគៀងគរដល់សប្បរសជនកម្ពុជាជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាលនិងប្រជាជនឡាវដែលជួបប្រទះនូវការលំបាកបំផុតនោះ ។

ឯកឧត្តមប្រធានាធិបតីឡាវ បានថ្លែងថា តាមរយៈសម្តេចនាយករដ្ឋមន្រ្តីសូមគោរពយាងព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ យាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីវៀងច័ន្ ទតាមពេលវេលាដ៏សមស្រប នាពេលខាងមុខ។ ឯកឧត្តមប្រធានាធិបតីក៏បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាឡាវ។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះប្រធានាធិបតីដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទ្ធស្នាលបំផុតចំពោះរូបសម្តេចនិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ។ សម្តេចក៏បានសំដែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសឡាវក្រោមការដឹកនាំរបស់បក្ស និងប្រជាជនឡាវ ។

ឯកឧត្តមប្រធានាធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សា រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលឈាន ទៅចុះហត្ថលេខាលើឯកសារជាប្រវត្តិសាស្រ្ត សម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជាឡាវ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង