
ភ្នំពេញ៖ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតចំនួន១១ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពសារព័ត៌មាន ក្រោយវិទ្យុសំឡេងធិប្រជាធិបតេយ្យ (VOD) ត្រូវបានបិទ។
គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតបែលហ្សិក ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ អេស្បាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេរីភាពសារព័ត៌មាន ក្រោយរដ្ឋាភិបាលកម្ពុជា ដកហូតអាជ្ញាប័ណ្ណវិទ្យុ VOD។
ការបិទ VOD នេះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយ ដែលមានសារៈសំខាន់សម្រាប់សង្គម។ ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕