
ភ្នំពេញ៖កីឡាករប្រដាល់ គុនខ្មែរ ចំនួន២រូបគឺ ព្រំ សំណាង និង កីឡាករ ធឿន ធារ៉ា នៅរយៈពេលចុងក្រោយនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលនៅលើាង្វៀន ថៃហ្វៃត៍ ដោយ កីឡាករគុនខ្មែរទាំងពីរនាក់នេះ បានដណ្ដើមខ្សែក្រវាត់ម្នាក់មួយ ដោយផ្ដួលគូរប្រកួតរបស់របស់ខ្លួនឲ្យបោះបង់ការប្រគួត។ភាពជោគជ័យនេះ បានឱ្យវិស័យកីឡា ជាពិសេសគុនខ្មែរ កាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនជាតិ និង អន្តរជាតិ។
ជាប្រវត្តិសាស្ត្រដែលកីឡាករ”គុនខ្មែរ” ដែលបានដណ្ដើមខ្សែក្រវាត់នៅក្រៅប្រទេស។ ការប្រគួតដណ្ដើមខ្សែក្រវាត់ និង ពានស្ដេចថៃ នៅលើសង្វៀន ថៃហ្វៃត៍ របស់កីឡាករ ព្រំ សំណាង និង ធឿន ធារ៉ា បានធ្វើឲ្យគុនខ្មែរកាន់តែមានកេរ្តិ៍ឈ្មោះ នៅលើសង្វៀន ថៃហ្វៃត៍ ហើយក៏ធ្វើឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់ពី”គុនខ្មែរ” ថែមទៀ។
ដូចជាកីឡាករ ព្រំ សំណាង បានបង្កើតនូវប្រវត្តិសាស្ត្រ ដែលផ្ដួលកីឡាករមកពីរ ប្រទេសអង់គ្លេស គឺកីឡាករ ថូម៉ាស់ ខាផេនថឺ ដែលជាម្ចាស់ខ្សែក្រវាត់បីស្ថាប័ន ឲ្យបោះបង់ការប្រគួតនៅក្នុងទឹកទី១ ។ ចំណែក កីឡាករធឿន ធារ៉ា ក៏បានសាងនូវកំណត់ត្រាដ៏អស្ចារ្យឲ្យ”គុនខ្មែរ” ដែលបានផ្ដួលកីឡាករថៃ គឺកីឡាករ សៃ យុគ បោះបង់នូវការប្រគួតរបស់គេ នៅលើសង្វៀន ថៃហ្វៃត៍ ក្នុងទឹកទី១ ផងដែរ។ ហើយកីឡាករ “គុនខ្មែរ” ធឿន ធារ៉ា ក៏ដណ្ដើមបានខ្សែក្រវាត់ និងពានស្ដេចថៃ លើសង្វៀន។
គូរបញ្ជាក់ថា ក្រោយពីបានបញ្ចប់នូវការប្រគួតរបស់ កីឡាករ ព្រំ សំណាង និងកីឡាករ ធឿន ធារ៉ា ទទួលបានជោគជ័យផងដែរនោះ ក៏មានមហាជនដែលស្រឡាញ់និងគាំទ្រ “គុនខ្មែរ”មានមោទនភាពយ៉ាងខ្លាំង ។ បានឧបត្ថម្ភជាថវិកាមួយចំនួនដែលកីឡាករ “គុនខ្មែរ” ទាំងពីររូប ដើម្បីជួយសម្រួលដល់កាលំបាក់ក្នុងគ្រួសារ និង ការខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ៕