Yearendyearend1140x150

គ្រូបង្រៀនថ្នាក់អប់រំពហុភាសាទទួលបានការបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់បច្ចេកវិទ្យា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ ដើម្បីចូលរួមលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនថ្នាក់អប់រំពហុភាសាឱ្យទទួលបានចំណេះដឹងការអប់រំបែបឌីជីថល ក្រសួងអប់រំ កាលពីថ្ងៃទី១១ កុម្ភៈ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ICT ដល់បុគ្គលិកអប់រំចំនួន ១៨៨នាក់ ស្រី ៨០នាក់ ។ វគ្គបណ្ដុះបណ្ដាលនេះ សហការរៀបចំដោយនាយកដ្ឋានអប់រំពិសេស និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ ដែលមានការគាំទ្រថវិកាដោយមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ UNICEF ។

ដើម្បីចូលរួមលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនថ្នាក់អប់រំពហុភាសាឱ្យទទួលបានចំណេះដឹងការអប់រំបែបឌីជីថលក្នុងបរិបទបដិវត្តឧស្សាហកម្ម ៤.០ នាសតវត្សទី២១នេះ ក្រសួងអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ICT ដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់អប់រំពហុភាសាកម្រិតបឋមសិក្សា ១៨៨នាក់ ស្រី ៨០នាក់ ដែលមានសិក្ខាកាមមកពីស្រុកកែវសីមា អូរាំង ពេជ្រាដា សែនមនោរម្យ និងកោះញែកខេត្តមណ្ឌលគិរី ព្រមទាំងស្រុកសំបូរ ចិត្របុរី និងស្នួល ខេត្តក្រចេះ។

ការបណ្ដុះបណ្ដាលនេះ លោកគ្រូ អ្នកគ្រូបង្រៀនថ្នាក់អប់រំពហុភាសា និងគណៈគ្រប់គ្រងសាលារៀន បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងបានប្ដេជ្ញាប្រើប្រាស់សម្ភារៈបច្ចេកវិទ្យាឱ្យបានទូលំទូលាយក្នុងសហគមន៍ ការបង្រៀន និងរៀនដល់សិស្ស និងការសិក្សាស្រាវជា្រវ ដើម្បីធានាថាកុមារជនជាតិដើមភាគតិចអាចបន្ដការសិក្សានៅកម្រិតមធ្យមសិក្សា និងឧត្ដមសិក្សា ព្រមទាំងអាចចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ក្រសួងអប់រំ បាននិងកំពុងអនុវត្តកម្មវិធីអប់រំពហុភាសាចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ លើភាសាព្នង ទំពួន គ្រឹង ព្រៅ កាវ៉ែត កួយ ចារាយ កាចក់ លុន ក្រោល ជាស្ពានចម្លងពីការរៀនភាសាកំណើតទៅភាសាជាតិសម្រាប់កុមារជនជាតិដើមភាគតិចក្នុងតំបន់ភូមិភាគឦសាន បានទទួលការអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាបន្ន៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង