Yearendyearend1140x150

ថ្ងៃនេះគម្រប់ខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា«ប្រទេសតូចតែបេះដូងធំ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ នាថ្ងៃទី១៣ កុម្ភៈ នេះ ជាគម្រប់ខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា «ប្រទេសតូចតែបេះដូងធំ»ប្រកបដោយមនុស្សធម៌ឲ្យនាវា Westerdam ចូលចកអំឡុងពេលផ្ទុះកូវីដ១៩។ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ បានប្រទេសមួយចំនួនបដិសេធមិនព្រមឲ្យកប៉ាល់ Wasterdam ចុះចត ប៉ុន្ដែកម្ពុជា បានទទួលយកកប៉ាល់នេះ ដែលព្រឹត្តិការណ៍នេះ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជាមេដឹកនាំកម្ពុជា។

ពិភពលោក បានចាំនូវព្រឹត្តការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ ដែលមកទល់នឹងថ្ងៃនេះ គឺមានរយ:ពេល៣ឆ្នាំគត់ រាប់ចាប់តាំងពីព្រឹត្តិការណ៍នេះ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាសអោយកប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ ហើយដែលជិតអស់ស្បៀងឲ្យមកចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន នៃប្រទេសចិន ក៏បានធ្វើឲ្យកប៉ាល់ដ៏ធំមួយនេះ ត្រូវបានប្រទេសមួយចំនួនបដិសេធមិនព្រមឲ្យចុះចត ដោយសារមូលហេតុខ្លាចការរីករាលដាលនៃជំងឺនេះ ឆ្លងចូលដល់សហគមន៍។ យ៉ាងណាក៏ដោយកម្ពុជាបានទទួលយកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធិនាមឲ្យកម្ពុជា ថាជា «ប្រទេសតូច តែបេះដូងធំ» ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង