681 ezgif.com resize
Swift cc time

ជណ្តើរខាងលិចប្រាសាទបាភួន ត្រូវបានអ្នកជំនាញដំឡើងដើម្បីសុវត្ថិភាពភ្ញៀវទេសចរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក ហាប់ គឹមអាន

សៀមរាប៖ ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានដំឡើងជួសជុលជណ្តើរឈើនៅខាងលិចប្រាសាទបាភួន ក្នុងគោលបំណងធ្វើឱ្យប្រាសាទមានសោភ័ណភាពល្អ និងថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទ។

ក្រុមថែរក្សាបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានដំឡើងជួសជុលជណ្តើរឈើនៅខាងលិចប្រាសាទបាភួន និងថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។

ការជួសជុលជណ្តើរឈើនេះ ក្នុងគោលបំណង ដើម្បីរក្សាបាននូវសុវត្ថិភាពអ្នកទស្សនា ការពារមិនឱ្យភ្ញៀវទេសចរជាន់លើថ្មនាំឱ្យរអិល ឬធ្លាក់ដោយយថាហេតុណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ និងរួមចំណែកការពារផលប៉ះពាល់ដល់ថ្មប្រាសាទជាដើម៕

រូបភាព៖ លោក ហាប់ គឹមអាន
រូបភាព៖ លោក ហាប់ គឹមអាន
រូបភាព៖ លោក ហាប់ គឹមអាន
រូបភាព៖ លោក ហាប់ គឹមអាន
រូបភាព៖ លោក ហាប់ គឹមអាន
រូបភាព៖ លោក ហាប់ គឹមអាន


Khcct banner

អត្ថបទទាក់ទង