681 ezgif.com resize
Swift cc time

អ្នកនាំពាក្យ៖ពុំមានពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ឬរងគ្រោះក្នុងគ្រោះរញ្ជួយដីនៅតួកគីទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះក្នុងគ្រោះរញ្ជួយដីនៅប្រទេសតួកគី ទេ។ នេះបើតាមការបញ្ជាក់ពីលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

យោងតាមការស្រាវជ្រាវនិងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន២ (ពីរ) រូបដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ និស្សិតទាំងពីរក៏បានមកដល់ស្ថានទូតកម្ពុជា ហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ន នៅរដ្ឋធានីអង់ការ៉ា ដែរ។

សូមជម្រាបថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត៕


Khcct banner

អត្ថបទទាក់ទង