Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

ជនជាតិចិន៣នាក់រកឃើញឆ្លងមេរោគ«កូរ៉ូណា»បន្ទាប់ពីត្រឡប់ពីកម្ពុជាទៅចិនវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុខសាន្ត
/
ក្រុមគ្រូទេព្យចិនកំពុងព្យាបាលអ្នកជំងឺយ៉ាងយកចិត្តទុកដាក់។រូបភាពChina News Service

ចិន៖ ជនជាតិចិនចំនួន៣នាក់ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ«កូរ៉ូណា»បន្ទាប់ពីពួកគេត្រឡប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញ។យោងតាមគណៈកម្មាការសុខាភិបាលនៅក្រុងស៊ិនចិននៃប្រទេសចិន បានចេញសេចក្តីប្រកាសព័ត៍មាននៅថ្ងៃទី២ខែកុម្ភៈបញ្ជាក់ថា៖ អ្នកជិះយន្តហោះជាមួយអ្នកឆ្លងមេរោគ «កូរ៉ូណា» ករណីទី១នៅប្រទេសកម្ពុជា៣នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគនេះ។

អ្នកឆ្លងមេរោគកូរ៉ូណាទាំង៣នេះ គឺសុទ្ធតែជាជនជាតិចិនបានរួមដំណើរតាមយន្តហោះជាមួយអ្នកដែលឆ្លងមេរោគកូរ៉ូណាករណីទី១ គឺលោក Jia Jian Hua កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីទីក្រុងអ៊ូហានទៅកាន់ប្រទេសកម្ពុជា។ពួកគេទាំង៣នាក់ពេលត្រឡប់ពីប្រទេសកម្ពុជាមកដល់ខេត្តស៊ិនចិនវិញ ត្រូវបានរកឃើញថា បានឆ្លងមេរោគដ៏កាចសាហាវនេះ។

អ្នកទាំង៣នាក់នោះរួមមានអ្នកជម្ងឺភេទស្រី អាយុ៦២ឆ្នាំរស់នៅប្រចាំក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ីប្រទេសចិន។គាត់បានទៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ខែមករា និង ចេញពីកម្ពុជាទៅស៊ិនចិន ថ្ងៃទី២៨ ខែមករា។គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២៦ និង ចូលសម្រាកក្នុងមន្ទីរពេទ្យថ្ងៃទី២៩មករា។

អ្នកជម្ងឺទី២ ភេទស្រីអាយុ៥៨ឆ្នាំរស់នៅប្រចាំក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ីប្រទេសចិន។គាត់បានទៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា និង ចេញពីកម្ពុជាទៅស៊ិនចិនថ្ងៃទី២៩ មករា។គាត់បានឈឺនៅថ្ងៃទី២៨ និង ចូលសម្រាកក្នុងមន្ទីរពេទ្យថ្ងៃទី២៩មករា។

អ្នកជម្ងឺទី៣ ភេទប្រុសអាយុ ៦២ឆ្នាំ រស់នៅប្រចាំក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ីប្រទេសចិន។គាត់បានទៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា និង ចេញពីកម្ពុជាទៅស៊ិនចិនថ្ងៃទី២៨មករា។គាត់បានឈឺនៅថ្ងៃទី២៧ និង ចូលសម្រាកក្នុងមន្ទីរពេទ្យថ្ងៃទី១ខែកុម្ភៈ។

តែយ៉ាងណា បច្ចុប្បន្នស្ថានភាពជម្ងឺរបស់ពួកអ្នកទាំង៣នាក់មានភាពល្អប្រសើរហើយ បន្ទាប់ពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង