កូរ៉េខាងត្បូង៖ កីឡាការិនីកម្ពុជា ស្រួង ភាវី ជាកីឡាការនីស្នូកឃ័រកូរ៉េដើមកំណើតខ្មែរ ទទួលបានជ័យលាភីជើងឯកពីការប្រកួតកីឡាស្នូកឃ័រនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។នេះមោទនភាពថ្មីមួយទៀតរបស់កីឡាការិនីកម្ពុជា ស្រួង ភាវី ដែលទទួលបានជោគជ័យ និង កិត្តិយសសម្រាប់ប្រទេសកម្ពុជា។
កីឡាការិនីកម្ពុជា ស្រួង ភាវី បានចាត់ទុកជ័យជម្នះរបស់នាង គឺធ្វើឱ្យជនរួមជាតិកម្ពុជាទាំងមូល និងកូរ៉េ សប្បាយចិត្តនិងមានមោទកភាពក្នុងនាមជាខ្មែរ។ព្រោះតែហេតុទាំងអស់នេះហើយដែលនាងធ្វើអ្វីៗ គឺហួសអំពីកីឡា។សម្រាប់កីឡាការិនីកម្ពុជា ស្រួង ភាវី បាននិយាយថា "ដោយហេតុថា ខ្ញុំធ្វើដោយសេចក្ដីស្រលាញ់ ខ្ញុំស្រលាញ់នូវកីឡានេះ ខ្ញុំស្រលាញ់ពុកម៉ែបងប្អូន ខ្ញុំស្រលាញ់អ្នកគាំទ្រទាំងអស់ ទាំងនៅខ្មែរ និងកូរ៉េ ខ្ញុំមានក្ដីចង់សុបិនចង់នាំមោទកភាពជូនជាតិមាតុភូមិរបស់ខ្ញុំ។"
គួរបញ្ជាក់ថា ស្រួង ភាវី ជាកីឡាការនីស្នូកឃ័រកូរ៉េដើមកំណើតខ្មែរ ហើយបានមកចំណាកស្រុកប្រហែល១០ឆ្នាំមុន ដើម្បីរៀបការជាមួយប្ដីរបស់នាងដែលរស់នៅ Cheongju ភាគខាងជើងខេត្ត Chungcheong រយៈមេខ្យល់។ភាវី បានធំឡើងនៅក្នុងភូមិជនបទនៃខេត្តត្បូងឃ្មុំ ។ នាងត្រូវឈប់រៀនតាំងពីវ័យក្មេង ដើម្បីជួយធ្វើស្រែចំការដំឡូងរបស់គ្រួសារ។ ជីវិតស្រ្តីខ្មែររូបនេះត្រូវរស់នៅកូរ៉េដោយពិបាក គ្មានមិត្តភ័ក្ដិ ឬក្រុមគ្រួសារនៅទីនេះ ហើយមានតែការយល់ដឹងអំពីភាសានិងវប្បធម៌ក្នុងស្រុកប៉ុណ្ណោះ។ អ្វីដែលនាងអាចធ្វើបានគឺ ជួយស្វាមីបើកអាជីវកម្មបោះពុម្ពឬដោះស្រាយការងារក្នុងផ្ទះ៕