681 ezgif.com resize
Swift cc time

ព្រឹទ្ធាចារ្យចំនួន៩រូប ទទួលបានគោរមងារ«មត៌កមនុស្សរស់»ពីព្រះមហាក្សត្រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដល់ព្រឹទ្ធាចារ្យចំនួន ៩រូប។

ព្រឹទ្ធាចារ្យទាំង៩រូបនោះរួមមាន៖

១៖ ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា គរុនាថការ គិន យិន

២៖ ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា ទេពហត្ថកោសល្យ ជា យុទ្ធា

៣៖ ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជា ចម្មការភិរក្ស ជៀន សុផាន

៤៖ ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា ពិភត្តិតន្តី ញុច ហឿន

៥៖ ព្រឹទ្ធាចារ្យសិល្បៈ ណាន សាម័យ ជា នាដកីនិម្មិត ណាន សាម័យ

៦៖ ព្រឹទ្ធាចារ្យ ប៊ិន វិន ជា បោរាណាចារ្យ ប៊ិន វិន

៧៖ ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង

៨៖ ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជា ទេពវោហារ ឯល ពេជ

៩៖ ព្រឹទ្ធាចារ្យ អ៉ឹម ស្រួន ជា មហានាដកគរុវិជ្ជា អ៉ឹម ស្រួន។

សូមជម្រាបថា ព្រះរាជក្រឹត្យស្តីប្រព័ន្ធមត៌កមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ មាត្រា ៥ លក្ខខណ្ឌមត៌កមនុស្សត្រូវជ្រើសរើស និងទទួលស្គាល់ចេញពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌវប្បធម៌អរូបីដូចជា មានតម្លៃលេចធ្លោ និងសក្ខីភាពនៃទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការបង្កើត និង ការច្នៃប្រឌិតតាមឯកទេសនិមួយៗ ដែលជាឬសគល់នៃប្រពៃណី និងវប្បធម៌របស់សង្គម។ មានចរិតលក្ខណៈបង្ហាញពីតម្លៃឯកនៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់ និងសហគមន៍៕


Khcct banner

អត្ថបទទាក់ទង