Yearendyearend1140x150
Img 0571

វេទិកាថ្នាក់តំបន់ពិភាក្សាអំពីដំណោះស្រាយបញ្ហាសំណល់ប្លាស្ទិកដោយឈរលើគោលការណ៍3R

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន នាថ្ងៃទី០៨ កុម្ភៈ នេះបានសហការួមគ្នារៀបចំ វេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R សេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ កុម្ភៈ។ វេទិកាថ្នាក់តំបន់នេះ ផ្ដោតសំខាន់ទៅលើគោលការណ៍3R ដែលពាក់ព័ន្ធនឹងការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និង ការកែច្នៃ។ ជាមួយគ្នានោះ ក៏មានតំណាងប្រទេសចំនួន ៣៩ប្រទេស មកចូលរួមផងដែរ។

តាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និង ការកែច្នៃ។ គឺការដាក់ចុះនូវគោលលការ៣R នៅក្នុងការអភិវឌ្ឍ ដើម្បីកាត់បន្ថយសម្ពាធនៃធនធានធម្មជាតិដែលជាផ្នែកមួយនៃទន់ ក្នុងការផលិត ឬយកមកប្រើប្រាស់ ក៏ដូចជាធ្វើឱ្យសង្គមគ្មានសំណល់។ ជាមួយគ្នានោះ មិនមែនត្រឹមតែសំនល់ប្លាស្ទិក គឺសំណល់រួមនៅក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធនៅក្នុងតម្រូវការជាក់ស្ដែងនៅក្នុងសង្គម។

ទន្ទឹមនិងនោះ ក៏មានការផ្សារភ្ជាប់គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា សំដៅលើធ្វើយ៉ាងណាដើម្បីទាញនូវសំណល់ដែលបានប្រើប្រាស់យកមកប្រើប្រាស់ឡើងវិញ បង្កើតជាផលិតផលដែលមានតម្លៃសម្រាប់ការប្រើប្រាស់ និងមានលក្ខណៈជាវិលជុំ។ គោលការ 3R មិនត្រឹមតែជួយដោះស្រាយបញ្ហាបរិស្ថានប៉ុណ្ណោះទេ ថែមទាំងកាបន្សាំុបម្រែបម្រួលលអាកាសធាតុ គុណភាពទឹក បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្រ្តា បានបន្ដថា នៅក្នុងវេទិកាតំបន់ មានតំណាងប្រទេសចំនួ​ន៣៩ប្រទេស ដែលមានជំនាញ មកពីរដ្ឋាភិបាល ទីភ្នាក់ងារអន្ដរជាតិ ទីភ្នាក់ងារជំនួយ វិស័យឯកជន គ្រឺះស្ថានស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិវាល និងភាគីពាក់ព័ន្ធ ចូលរួមដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលលើកឡើងអំពីការអនុវត្តល្អនៃការគ្រប់គ្រងទៅលើគោលការណ៍3R និងសេដ្ឋកិច្ចចក្រា ដើម្បីចែករំលែកបទពិសោធន៍ និងជំនួយបច្ចេកទេសផ្សេងៗ ដើម្បីជំរុញទៅលើការងារអភិវឌ្ឍលើវិស័យផ្សេង ដោយគោរពទៅលើគោកការណ៍3R និងសេដ្ឋកិច្ចចក្រា។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃវេទិកាថ្នាក់តំបន់នេះ។ រហូតដល់ឆ្នាំ២០២៣នេះ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកស្តីពី3R សេដ្ឋកិច្ចចក្រា បានរៀបចំ ១១លើក មកហើយ ដែលលើកទី១រៀបចំនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០០៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: 3R
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង