Yearendyearend1140x150

សម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅចិនជាមួយក្តីសង្ឃឹមនៃសេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៩ កុម្ភៈនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់ពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជាអះអាងថា តបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលនេះ សម្តេចហ៊ុន សែន មានគម្រោងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ជាន ស៊ូ ប្រធានសភាតំណាងប្រជាជនចិន។ក្រោយមកទៀតសម្តេចក៏នឹងមានជំនួបទ្វេភាគីជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និង ពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិផងដែរ។

បើតាមសម្តេច ហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិននាពេលនេះ នឹងផ្តល់កាលានុវត្តភាពដល់រដ្ឋាភិបាលទាំងពីរ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ធ្វើឱ្យកាន់តែស៊ីជម្រៅ នូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចនៅចិនពេលនេះ កម្ពុជានិងចិន នឹងមានពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនដែលភាគច្រើនគេរំពឹងថា វានឹងជួយជំរុញដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយកូវីដ-១៩បានធូរស្រាល។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា ទស្សនកិច្ចនៅប្រទេសចិនរបស់សម្តេចហ៊ុន សែន នឹងសំឡឹងមើលពីការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដំបូលគេនៅកម្ពុជាតភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត ហើយគម្រោងនេះមិនកម្ចីពីប្រទេសចិនទាំងអស់នោះទេ។សម្រាប់ក្រសួរការបរទេស រាជរដ្ឋាភិបាលពុំមានបំណងខ្ចីប្រាក់ពីបរទេសឱ្យច្រើនលើសលុបទេ ហើយកម្ពុជាមានភាពម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងបំណុលបរទេស និង ផ្តល់អាទិភាពសម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់និងចាំបាច់ ដើម្បីអភិវឌ្ឃសេដ្ឋកិច្ចជាតិទាំងមូល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង