
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៨កុម្ភៈនេះ បានទទួលវត្ថុអនុស្សាវរីយ៍(ប៉ាន់តែបុរាណ)មួយ ពីលោកតា ឡុង សារឿន និងលោកយាយ យស ហៀក រស់នៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការទទួលវត្ថុអនុស្សវត្ថុបុរាណ នេះគឺសម្រាប់តម្កល់ទុកនៅក្នុងសារមន្ទីរជាតិ។
សូមជម្រាបថា វត្ថុបុរាណ(ប៉ាន់តែ)នេះ ធ្វើអំពីដីនិងស្ពាន់ ដោយរចនាបទសិល្បៈចិន នាសតវត្ស១៩-២០ ដែលមានប្រភពដើមពីភូមិកំផែង ស្រុកព្រៃកប្បាស ខេត្តតាកែវ៕


