Yearendyearend1140x150

ក្ងោកបៃតង មានចំនួនកើនឡើងនៅកម្ពុជា ចន្លោះពី២ពាន់ទៅ ៣ពាន់ក្បាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបថតដោយ Sovanna Kem

ក្ងោកបៃតង មានចំនួនកើនឡើងនៅកម្ពុជា មានចន្លោះពី២ពាន់ទៅ ៣ពាន់ក្បាលនៅតំបន់ការពារធម្មជាតិកម្ពុជា។ ក្ងោកជាប្រភេទសត្វស្លាប ត្រូវបានគេចាត់ទុកជាប្រភេទសត្វកម្រដែលស្ថិតក្នុងបញ្ជីក្រហមរងគ្រោះជិតផុតពូជនៅលើពិភពលោក ប៉ុន្តែត្រូវបានប្រទះឃើញថាមានចំនួនកើនឡើងនៅប្រទេសកម្ពុជា។

បើតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី១៥០០០ទៅ ២០០០០ក្បាល ហើយកម្ពុជាត្រូវបានគេវាយតម្លៃថាមានសត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រច្រើនជាងគេនៅលើពិភពលោក ដោយមានចំនួនចន្លោះពី២ ០០០ ទៅ៣ ០០០ក្បាល។ សម្រាប់ប្រទេសមួយចំនួនទៀត ដូចជា ប្រទេសចិន វៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ី ត្រូវបានប៉ាន់ស្មានថាមានចំនួនសត្វក្ងោកក្រោម១ ០០០ក្បាលក្នុងប្រទេសនីមួយៗ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង