
ចិន៖ ផ្កាជាច្រើនប្រភេទបានរីកដុះដាលយ៉ាងពេញទំហឹងនាពេលថ្មីៗនេះ ដែលទាក់ទាញភ្ញៀវទេសចរ និងបន្ថែមភាពស្រស់ស្អាតដល់ទេសភាពធម្មជាតិទាំងនៅជនបទ និងទីក្រុងក្នុងផ្នែកជាច្រើននៃប្រទេសចិន។
នៅក្នុងភូមិ Guanzhong នៃខេត្ត Fujian ភាគខាងកើតប្រទេសចិន ពន្លឺថ្ងៃដ៏ភ្លឺស្វាង និងបណ្តុំនៃផ្កា ជាច្រើនប្រភេទបាន រួមគ្នាបង្កើតនូវទិដ្ឋភាពដ៏អស្ចារ្យទាក់ទាញអ្នករស់នៅទីក្រុងជាច្រើនឱ្យថតរូប និងរីករាយជាមួយពេលវេលាដ៏ស្រស់ស្អាតរបស់ធម្មជាតិ។ ភ្ញៀវខ្លះដែលមកភូមិក៏រៀបចំតុ និងកៅអីតូចៗផឹកតែនិងជជែកគ្នាពីនេះពីនោះចំពេលវេលាដ៏ស្រស់ស្អាតបំផុតនៃសម្រស់ធម្មជាតិ។
លោកស្រី Cai Xiuying ជាភ្ញៀវទេសចរម្នាក់បានឲ្យដឹងថា "យើងរីករាយនឹងការអង្គុយនៅទីនេះថតរូប និងផឹកតែ។ ខ្ញុំគិតថាបរិស្ថានកាន់តែល្អប្រសើរ និងកាន់តែប្រសើរឡើងនៅឆ្នាំនេះ។ ការមានបរិយាកាសល្អបែបនេះនៅជុំវិញយើងក៏ជាបទពិសោធន៍ដ៏រីករាយមួយផងដែរ។
ចំណែកអ្នកទេសចរម្នាក់ទៀតបានឲ្យដឹងថាជារៀងរាល់ឆ្នាំផ្កានៅទីនេះតែងតែរីក និងបញ្ចេញសម្រស់ដ៏ទាក់ទាញជាខ្លាំងដល់ភ្ញៀវទេសចរក្នុងតំបន់ និងក្រោយតំបន់ឲ្យនាំគ្នាមកគយគន់សម្រស់នៃធម្មជាតិនារដូវផ្ការីកនេះ។
នៅទីក្រុង Meizhou នៃខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ផ្កា plum ជាច្រើនដែលជាផ្កាទីក្រុង Meizhou កំពុងតែរីកដុះដាលពេញទន្លេ Meijiang។ ពូជផ្លា plums ដែលត្រូវបានដាំដុះយ៉ាងប្រុងប្រយ័ត្នត្រូវបានដាំយ៉ាងទូលំទូលាយពាសពេញទីក្រុង បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតពិសេសក្នុងរដូវផ្ការីក។
ទន្ទឹមនឹងនេះ នៅក្នុងទីក្រុង Dongguan នៃខេត្ត Guangdong សួនផ្កាឈូករ័ត្នក្នុងស្រុកមួយដែលមានឈ្មោះថា Kuixiang Garden ក្នុងតំបន់ Cuntou បានទាក់ទាញភ្ញៀវទេសចរជាច្រើនជាមួយនឹងផ្កាឈូករ័ត្ន ដែលរីកដុះដាលយ៉ាងត្រចះត្រចង់។
ផ្កាឈូករ័ត្នទាំងនេះត្រូវបានអ្នកស្រុកយកចិត្តទុកដាក់ថែរក្សាយ៉ាងល្អិតល្អន់ ព្រោះវាមិនត្រឹមតែជួយអ្នកភូមិអភិវឌ្ឍទេសចរណ៍ជនបទប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើអោយប្រសើរឡើងនូវជីវជាតិដីតាមរយៈការដាំដុះដំណាំផងដែរ។
នៅតំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងនៃប្រទេសចិន វាលដើមឈើជាច្រើនពូជដែលគ្របដណ្តប់លើផ្ទៃដីជាង ១៣៣ ហិកតា៕