ចិន៖ ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ប្រទេសចិនកាលពីថ្ងៃសុក្របានចូលដល់ដំណាក់កាលនៃការធ្វើតេស្តជាលើកដំបូងក្នុងខេត្ត Fujian ភាគខាងកើតនៃប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងដាក់ដំណើរការជាផ្លូវការនាឆ្នាំនេះ។
ផ្លូវដែកប្រវែង ២៧៧ គីឡូម៉ែត្រតភ្ជាប់ទីក្រុង Fuzhou ជាមួយក្រុង Xiamen ដែលជាទីក្រុងកំពង់ផែដ៏ធំរបស់ប្រទេសចិន។ ជាមួយនឹងល្បឿនប្រមាណ ៣៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងស្ថានីយចំនួន ៨ នៅតាមបណ្តោយផ្លូវនេះ វាត្រូវបានគេរំពឹងថានឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរមកត្រឹមតែមួយម៉ោងប៉ុណ្ណោះ។
ក្នុងអំឡុងពេលនៃការធ្វើតេស្តជាលើកដំបូង អាជ្ញាធរផ្លូវដែកចិននឹងពនិត្យឲ្យច្បាស់ជុំវិញបច្ចេកទេសនៃផ្លូវរថភ្លើងល្បឿនលឿនមួយនេះ ហើយនឹងអាចដាក់ដំណើរការជាផ្លូវការនាឆ្នាំនេះប្រសិនបើគំរោងនេះពុំមានបញ្ហាបច្ចេកទេសណាមួយ៕