Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរប្រារព្ធពិធីក្រុងពាលី បើកការដ្ឋាន«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត»នៅព្រឹកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ នាបរិវេណព្រះលានជល់ដំរី ប្រាសាទបាយ័ន នៅថ្ងៃទី០៤កុម្ភៈនេះ បានប្រារព្ធពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងមានការអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅព្រះលានជល់ដំរី ក្រុងអង្គរធំ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស សុខា អនុប្រធានស.ស.យ.ក. តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. មានការអញ្ជើញរួមដំណើរដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អនុប្រធានស.ស.យ.ក. ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារ ស.ស.យ.ក គណៈកម្មាធិការរៀបចំ តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

សូមជម្រាបថា ឆ្នាំ២០២៣នេះជា ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» ដែលជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំង ទស្សនីយភាពវប្បធម៌ជាច្រើន ដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង