
សៀងហៃ៖ ក្រសួងការបរទេសចិននានៅថ្ងៃសៅរ៍នេះបានអះអាងថា ការហោះហើររបស់ "ប៉េងប៉ោង" របស់ចិន ឆ្លងកាត់សហរដ្ឋអាម៉េរិកគឺជា "ឧបទ្ទវហេតុដោយចៃដន្យ" ដោយចិនបានចោទប្រកាន់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក ថាបានទាញយកផលប្រយោជន៍ពីស្ថានភាពនេះ ដើម្បីបង្ខូចកិត្តិយសប្រទេសចិន។
អាម៉េរិកបានចោទប្រកាន់ ចិន ដោយអះអាងថាយាននេះគឺជាប៉េងប៉ោងចារកម្មដែលសង្ស័យថាបានប្រព្រឹត្ត "ការរំលោភយ៉ាងច្បាស់" នៃអធិបតេយ្យភាពរបស់សហរដ្ឋអាម៉េរិក ដោយចិនមានចេតនាពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដោយរដ្ឋមន្ត្រីការបរទេស Antony Blinken ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅសប្តាហ៌នេះ។
ក្រសួងការបរទេសចិនបានឲ្យដឹងថា "ប្រទេសចិនតែងតែគោរពយ៉ាងតឹងរឹងចំពោះច្បាប់អន្តរជាតិ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់"។ លោក Wang Yi ប្រធានគណៈកម្មការមជ្ឈិមសម្រាប់កិច្ចការបរទេសរបស់ប្រទេសចិនបាននិយាយជាមួយ Blinken តាមទូរស័ព្ទកាលពីល្ងាចថ្ងៃសុក្រ និងពិភាក្សាអំពីរបៀបដោះស្រាយឧប្បត្តិហេតុដោយចៃដន្យដោយស្ងប់ស្ងាត់ និងប្រកបដោយវិជ្ជាជីវៈ។ លោក Wang បានប្រាប់លោក Blinken ថា ភាគីទាំងពីរត្រូវការទំនាក់ទំនងគ្នាក្នុងលក្ខណៈទាន់ពេលវេលា និងជៀសវាងការវិនិច្ឆ័យខុស ដែលអាចបង្កទៅជាបញ្ហាធំណាមួយ៕