
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣កុម្ភៈនេះ បានប្រទានកម្មប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១,៣៩២បន្ទប់ ដល់ពលរដ្ឋដែលស្នាក់នៅអគារបុរីកីឡាទាំង ០៨អគារ។
តំណាងឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ឃួង ស្រេង បានចុះសួរសុខទុក្ខ និងសំណេះសំណាល ប្រជាពលរដ្ឋបុរីកីឡាទាំង០៨អគារ ស្មើនឹង១, ៣៩២បន្ទប់ ប្រមាណ ១, ២០០គ្រួសារ ដែលកំពុងរស់នៅក្នុងអគារបុរីកីឡា។

លោក ឃួង ស្រេង បាននាំយកដំណឹងមកជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារបុរីកីឡា ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងជួយសម្រួលឱ្យបងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់នៅអគារសហកម្មសិទិ្ធបុរីកីឡា ក៏ដូចសម្រួលបន្ទុកក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយាដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិនេះ៕



