Yearendyearend1140x150

អាម៉េរិកគ្រោងបង្កើនវត្តមាន«យោធា»ក្បែរប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin ចាប់ដៃជាមួយសមភាគីហ្វីលីពីន លោក Carlito Galvez Jr. ក្នុងទីក្រុងម៉ានីល ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣

ចិន៖ យោធាអាម៉េរិកនឹងត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានថ្មីចំនួនបួននៅក្នុង "តំបន់យុទ្ធសាស្ត្រ" នៃប្រទេសហ្វីលីពីន។ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាបន្តរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin ដែលបានជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand ‘Bongbong’ Marcos Jr ក្នុងទីក្រុងម៉ានីល។

ប្រទេសទាំងពីរគ្រោងនឹង "ពន្លឿនការអនុវត្តពេញលេញ" នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលជាក្របខ័ណ្ឌគ្រប់គ្រងការដាក់ពង្រាយកងទ័ពអាម៉េរិកទៅកាន់ប្រទេសហ្វីលីពីន ដែលត្រូវបានចុះបញ្ជីក្នុងចំណោមសម្ព័ន្ធមិត្តមិនមែនអង្គការណាតូរបស់ទីក្រុងវ៉ាស៊ីនតោន។

មន្ទីរបញ្ចកោណបានឲ្យដឹងថា "សហរដ្ឋអាម៉េរិកបានបែងចែកប្រាក់ជាង ៨២ លានដុល្លារសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងប្រាំដែលមានស្រាប់នៅក្រោម EDCA ហើយមានមោទនភាពដែលការវិនិយោគទាំងនេះកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារនៅក្នុងសហគមន៍ហ្វីលីពីនក្នុងស្រុក" ។ ក្រៅពីការអភិវឌ្ឍបន្ថែមទៀតនៃមូលដ្ឋានដែលមានស្រាប់ យោធាអាម៉េរិកនឹងត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងថ្មីចំនួនបួននៅក្នុង "តំបន់យុទ្ធសាស្ត្រនៃប្រទេស" ដែលមិនបានបញ្ជាក់ច្បាស់លាស់។

ការផ្លាស់ប្តូរឥរិយាបទរបស់អាម៉េរិកនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ពោលគឺជុំវិញកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏មមាញឹកដែលទទួលរងនូវការទាមទារដែនសមុទ្រ និងដែនទឹកត្រួតស៊ីគ្នាដោយប្រទេសជាច្រើន រួមទាំងប្រទេសចិនផងដែរ។ ហ្វីលីពីន ដែលជាអតីតអាណានិគមរបស់សហរដ្ឋអាម៉េរិក និងជាសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដ៏យូរអង្វែង បានរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។

ចិនបានថ្កោលទោសផែនការអាម៉េរិក-ហ្វីលីពីនរួចហើយ ដោយចោទក្រុងវ៉ាស៊ីនតោនថាបានបង្កភាពតានតឹងបន្ថែមទៀត។ ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបានសម្តែងក្តីសង្ឃឹមថាទីក្រុងម៉ានីលនឹងមាន "ការប្រុងប្រយ័ត្នចំពោះល្បិចកលរបស់អាម៉េរិក"៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង