
រុស្សី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយជាការឆ្លើយតបទៅនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា អ្នកណាក៏ដោយដែលស្មានអំពីការបញ្ជូនអាវុធទៅប្រទេសអ៊ុយក្រែន កំពុងធ្វើឱ្យជម្លោះកាន់តែកើនឡើង។ នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ លោក Netanyahu បាននិយាយថា លោកមិនបានច្រានចោលនូវលទ្ធភាពនៃការបញ្ជូនប្រព័ន្ធការពារមីស៊ីល Iron Dome ទៅកាន់ទីក្រុង គៀវ នោះឡើយ។
លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា "ប្រទេសទាំងអស់ដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនគួរតែយល់ថាយើងនឹងចាត់ទុក ប្រទេសទាំងនោះកំពុងមានចេតនាប្រកាសសង្រ្គាមជាមួយរុស្សីដោយប្រយោល។
Iron Dome ជាប្រព័ន្ធរយៈចម្ងាយខ្លី ដែលអ៊ីស្រាអែលបានប្រើប្រឆាំងនឹងគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុម Hezbollah និងក្រុម Hamas។ រដ្ឋាភិបាលមុនបានច្រានចោលការទាមទាររបស់អ៊ុយក្រែនក្នុងការបញ្ជូនIron Dome កាលពីខែតុលាឆ្នាំមុន។ រដ្ឋមន្ត្រីការពារជាតិ Benny Gantz បានពន្យល់កាលពីខែវិច្ឆិកាថា អ៊ីស្រាអែលមិនមាន "មូលដ្ឋានផលិតកម្មធំគ្រប់គ្រាន់" ដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែននោះទេ ខណៈដែលទីប្រឹក្សាយោធាជាន់ខ្ពស់បាននិយាយថា ប្រទេសនេះមានការស្អប់ខ្ពើមក្នុងការប្រឆាំងរុស្ស៊ី ដែលមានវត្តមានយោធាដ៏ធំនៅក្នុងប្រទេសស៊ីរីជិតខាង៕