Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាភិបាលកម្ពុជាសម្រេចមិនយកពន្ធគ្រឹះស្ថានអប់រំឯកជន រយៈពេល៥ឆ្នាំទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១កុម្ភៈនេះ បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល៥ឆ្នាំបន្តទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ការសម្រេចរបស់សម្តេចនេះ ឆ្លើយតបនឹងសំណើរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃនេះ។

សម្តេច ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ អាស្រ័យហេតុនេះហើយ សម្តេច ហ៊ុន សែន តែងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកគ្រឹះស្ថាន ឧត្តមសិក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារអប់រំរៀង រាល់មួយឆ្នាំម្តង។

បើតាមលោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគម ថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សម្តេច ហ៊ុន សែន បានសម្រេចអនុគ្រោះលើពន្ធគ្រឹះស្ថានអប់រំឯកជន រយៈពេល៥ឆ្នាំបន្តទៀត ពោលគឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។ ប៉ុន្តែក្រៅពីនេះតម្រូវឱ្យបង់ពន្ធចំនួន៤មុខ រួមមាន៖ ពន្ធលើប្រាក់បៀវត្សរ៍, ពន្ធកាត់ទុកលើការជួលទីតាំង, ពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។

លោក ហេង វ៉ាន់ដា បានគូសបញ្ជាក់ថា ការអនុគ្រោះពន្ធនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យគ្រឹះស្ថានអប់រំឯកជន អាចពង្រឹងខ្លួនឯងឱ្យធ្វើសកម្មភាពបានរឹងមាំ និងធ្វើឱ្យគុណភាពអប់រំកាន់តែល្អប្រសើរ។

ជាមួយគ្នានោះសម្តេច ហ៊ុន សែន ក៏បានអរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នានា។ សម្តេចតេជោ ចាត់ទុកសកម្មភាពមនុស្សធម៌ទាំងនោះ ជាការចូលរួមជួយគ្នា ដើម្បីការរីកលូតលាស់នៅក្នុងសង្គមកម្ពុជាបន្តទៅមុខទៀត។

គួរបញ្ជាក់ថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អញ្ជើញចូលជួបសម្តេច មានចំនួនសរុប ១៣៨នាក់ មកពីគ្រឹះស្ថានសិក្សា សរុបប្រមាណ ១២៣គ្រឹះស្ថាន ក្នុងគ្រឹះស្ថានឧត្តម សិក្សាចំនួន៤០ និងគ្រឹះស្ថានអប់រំចំណេះទូទៅចំនួន៨៣៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង