Yearendyearend1140x150

ក្រសួងបរិស្ថាន-ស្ថានទូតឥណ្ឌាដាំផ្ការំដួល៧០ដើមបង្ហាញពីទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ផ្ការំដួល ចំនួន ៧០ដើម ត្រូវបានដាំរួមគ្នារវាងក្រសួងបរិស្ថាននិងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា កាលពីថ្ងៃទី៣០ មករា ម្សិលមិញនេះ នៅខេត្តសៀមរាប។ ផ្ការំដួល ចំនួន ៧០ដើម នេះ បានបង្ហាញពីទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ របស់ប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ ពិធីរំលឹកខួបអនុស្សាវរីយលើកទី៧០ រវាងកម្ពុជា-ឥណ្ឌា បានធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន។

ឯកឧត្តម សៅ សុខភាព រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ពិធីដាំកូនឈើដែលកំពុងប្រារព្ធឡើងនៅ ពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុតសម្រាប់ប្រារព្ធទិវាខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំ របស់ប្រទេស ទាំងពីរ កម្ពុជា-ឥណ្ឌា និង បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងវិស័យឯកជនឱ្យចូលរួមថែរក្សាការពារព្រៃឈើ ជាពិសេសដើមរំដួលជាឈើមួយប្រភេទតំណាងប្រទេសកម្ពុជា។

ឯកឧត្តមបានបន្តថា ពិធីនេះ បានសបញ្ជាក់ឱ្យឃើញពីការស្រលាញ់ និង ជាអនុស្សាវរីយដ៏ល្អ និងជាប្រវតិ្តសាស្រ្តសម្រាប់ចំណងការទូតរវាងប្រទេសទាំងពីរគឺ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌ។

គួរបញ្ជាក់ថា បន្ទាប់ពីពិធីដាំកូនឈើ ឯកឧត្តម និង លោកជំទាវឯកអគ្គរដ្ឋទូត និងគណអធិបតី ក៍បានអញ្ជើញទស្សនាសួនផ្កាឈូករត្ឋ័ និង ការសាងសង់ផ្ទះស្នាក់សម្រាប់ទេសចរណ៍ នៅក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ភូមិសាស្រ្តខេត្តសៀមរាបផងដែរ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង