Yearendyearend1140x150

ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចណ៍សរុបជាង ២ម៉ឺនករណី,មានអ្នកស្លាប់១៧០៩នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកស្រី មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើង ២២ ៩៧៦ ករណី មានអ្នកស្លាប់ ១ ៧០៩នាក់ របួស ៤ ០២៦នាក់ ក្នុងនោះធ្ងន់ ២ ៥៧៩នាក់ ខណៈអ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ មាន២៧២នាក់ ខេត្តកណ្ដាល ១៥៧នាក់ ខេត្តកំពង់ចាម ១៣១នាក់។ នេះបើតាមលោកស្រី មឹន មាណាវី បានរាយការណ៍អំពីលទ្ធផលនៃការត្រួតពិនិត្យរិតបន្តឹងការអនុវត្តច្បាប់។

លោកស្រី មឹន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ គឺបើកបរលើសល្បឿន ៣៩ភាគរយ មិនគោរពសិទ្ធិអាទិភាព ២៤ភាគរយ មិនប្រកាន់ស្ដាំ ១១ភាគរយ វ៉ាជែង ១០ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៩ភាគ ស្រវឹង ៤ភាគរយ ងងុយ ១ភាគរយ។

លោកស្រី បានអះអាងថា ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០២១នេះ បើធៀបនឹងឆ្នាំ២០២១ បានកើនឡើង៣០៦លើក ស្មើនឹង ១១ភាគរយ អ្នកស្លាប់កើន ២១២នាក់ ស្មើ១៤ភាគរយ របួសកើន ៤១១នាក់ ស្មើ១១ភាគរយ។ ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមានគ្រោះថ្នាក់ចរាចរណ៍ច្រើនបំផុតនោះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានថយ ១ ១៤៥ លើក ស្មើ២៨ភាគរយ អ្នកស្លាប់បានថយចុះ ២៧២នាក់ ស្មើនឹង១៤ភាគរយ អ្នករបួសថយចុះ ២ ១១៥នាក់ ស្មើនឹង ៣៤ភាគរយ។

លោកស្រី បន្តថា ជាការកត់សម្គាល់អ្នកជួបគ្រោះថ្នាក់ដោយការប្រើប្រាស់ម៉ូតូមាន ៤ ៤០៣នាក់ ស្មើនឹង៧៧ភាគរយ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ៣ ០៥៤នាក់ ស្មើនឹង៦៩ភាគរយ ភាគច្រើនមិនពាក់ពេលយប់ ខណៈពេលយប់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៥៧ភាគរយ បណ្ដាលឱ្យមនុស្សស្លាប់៥៧ភាគរយ របួស៥៤ភាគរយ ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍សរុប។ 

ដោយឡែកករណីគ្រោះថ្នាក់រថយន្តដឹកកម្មករមាន១៣លើក ស្លាប់១នាក់ បួសជាង៣៧០នាក់។ បញ្ជូនករណីគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១ ០២៧ ករណី បានដោះស្រាយចប់១២១ករណី កំពុងអង្កេត៦៦៤ករណី និងបញ្ជូនជនល្មើសទៅតុលាការ ៣១៦នាក់។

ដោយឡែកសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនរយៈពេល៣ខែ ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក៏ត្រូវបានរាយការណ៍ឱ្យដឹងក្នុងកិច្ចប្រជុំនេះដែរ ដែលបើតាមលោកជំទាវ មឹន មាណាវី ក្នុងរយៈពេលល៣ខែនោះ មានរថយន្តឆ្លងកាត់សរុបចំនួន ១ ០៥៤ ៩៦២ មានគ្រោះថ្នាក់កើតឡើង៣៨លើក ខូចខាតយានយន្ត៤៦គ្រឿង ប៉ុន្តែគ្មានអ្នករងគ្រោះបណ្ដាលឱ្យស្លាប់ និងរងរបួសធ្ងន់ធ្ងរនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង