681 ezgif.com resize
Swift cc time

បុគ្គលិកសារមន្ទីរ១៤រូបទទួលការបណ្តុះបណ្តាលស្ដីពី«រកប្រភពដើមនៃវត្ថុសិល្បៈដែលបាត់បង់»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សារមន្ទីរជាតិកម្ពុជា

ភ្នំពេញ៖ បុគ្គលិកនៃសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែង ចំនួន១៤រូប ចាប់ពីថ្ងៃទី២៦-២៧ មករា បានទទួលការបណ្ដុះបណ្ដាល ស្ដីពី «ការសិក្សាស្រាវជ្រាវស្វែងរកប្រភពដើម និងភស្តុតាងនៃវត្ថុសិល្បៈដែលបានបាត់បង់ និងការប្រគល់ត្រឡប់វិញ»។ គោលបំណង នៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីសិក្សាស្វែងរកប្រភពដើម និងភស្តុតាងក្នុងការទាមទារវត្ថុសិល្បៈដែលបានបាត់បង់ ត្រឡប់មកវិញ។

សារមន្ទីរជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «ការសិក្សាស្រាវជ្រាវស្វែងរកប្រភពដើម និងភស្តុតាងនៃវត្ថុដែលបានបាត់បង់ និងការប្រគល់វត្ថុសិល្បៈត្រឡប់មកប្រទេសដើមវិញ» រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

សិក្ខាសាលានេះទទួលបានការបណ្តុះបណ្តាលអំពី លោកស្រី Louise Tythacott សាស្ត្រាចារ្យផ្នែករៀបចំពិព័រណ៍ និងសារមន្ទីរវិទ្យា មកពីវិទ្យាស្ថានសិក្សាអំពីអាស៊ី និងអាហ្រ្វិក នៃសកលវិទ្យាល័យឡុងដ៍ ចក្រភពអង់គ្លេស ដោយមានការចូលរួមពីមន្ដ្រីនិងបុគ្គលិកនៃសារមន្ទីរជាតិ និងសារមន្ទីរទួលស្លែង ចំនួន១៤រូប។

សិក្ខាសាលានេះផ្តោតទៅលើ គោលបំណង និង សារៈសំខាន់នៃវិធីសាស្ត្រក្នុងការសិក្សាស្វែងរកប្រភពដើម និងភស្តុតាងក្នុងការទាមទារវត្ថុសិល្បៈដែលបានបាត់បង់ រួមជាមួយទិដ្ឋភាពទូទៅនៃការរៀបចំដាក់តាំងវត្ថុសិល្បៈដែលបានបញ្ជូនត្រឡប់មកប្រទេសដើមវិញនៅតាមសារមន្ទីរនានា។ បន្ថែមពីនេះទៀត អ្នកចូលរួមវគ្គនេះក៏បានជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់គ្នាលើវិធីសាស្រ្តក្នុងការសរសេរ រៀបចំផ្ទាំងព័ត៌មាន ការធ្វើគម្រោងផែនការនៃការរៀបចំពិព័រណ៍នានានៅក្នុងសារមន្ទីរជាដើម៕

រូបភាព៖ សារមន្ទីរជាតិកម្ពុជា
រូបភាព៖ សារមន្ទីរជាតិកម្ពុជា
រូបភាព៖ សារមន្ទីរជាតិកម្ពុជា


Khcct banner

អត្ថបទទាក់ទង