Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

នាវាទេសចរណ៍បរទេសមួយគ្រឿងដឹកភ្ញៀវទេសចរណ៍ ៣៣៨នាក់ចូលមកកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀត កាលពីថ្ងៃទី២៨ មករា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដាក់ភ្ញៀវទេសចរចំនួន ៣៣៨នាក់ ចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ។ 

នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន ៤៤២នាក់ ស្រី៧២នាក់ មាន៤៨សញ្ជាតិ មានភ្ញៀវទេសចរចំនួន ៣៣៨នាក់ ស្រី ១៦៧នាក់ មាន ២២សញ្ជាតិ។ នាវានេះបានចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា និងបន្តចេញទៅវិញ និងបន្តចាកចេញទៅកាន់ប្រទេសវៀតណាមវិញ មិនទាន់បានកំណត់ម៉ោង។

គួរបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានសញ្ជាតិអាមេរិកច្រើនជាងគេ ចំនួន ១២៧នាក់ អង់គ្លេសចំនួន ៧៨នាក់ និងអូស្រ្តាលីចំនួន ៣៣នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង