Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

យុវជនដើម្បីយុជនរៀបចំកម្មវិធី«WE Light Up Talk»ដើម្បីផ្ដល់កន្លែងសុវត្ថិភាពដល់យុវជន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ យុវជនដើម្បីយុជន នាថ្ងៃទី២៨ មករា ស្អែកនេះ នឹងរៀបចំកម្មវិធី WE Light Up Talk ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ» ក្នុងគោលបំណងផ្ដល់នូវកន្លែងសុវត្ថិភាពដល់យុវជន ជាពិសេស ក្រុម យុវជនដែលមានពិការភាព អ្នកដែលមកពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងយុវជនដែលជា ជនជាតិដើមភាគតិច ដើម្បីចែករំលែកអំពីដំណើរជីវិតរបស់ពួកគាត់ឱ្យបានដឹង និងស្តាប់ឮជាសាធារណៈ។ វេទិកានេះ នឹងប្រព្រឹត្តទៅនៅអគារ The Kampus ចាប់ពីម៉ោង១២រសៀល ដល់ម៉ោង៥ល្ងាច។

កម្មវិធី WE Light Up Talk គឺជាវេទិកាចែករំលែកបទពិសោធន៍ចម្រុះ និងការផ្សាភ្ជាប់បណ្តាញ យុវជនដែលបានរៀបចំឡើង ក្នុងគោលបំណងផ្ដល់នូវកន្លែងសុវត្ថិភាពដល់យុវជន ជាពិសេស ក្រុម យុវជនដែលមានពិការភាព អ្នកដែលមកពីសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងយុវជនដែលជា ជនជាតិដើមភាគតិច ដើម្បីចែករំលែកអំពីដំណើរជីវិតរបស់ពួកគាត់ឱ្យបានដឹង និងស្តាប់ឮជាសាធារណៈ។

ក្នុងកម្មវិធី WE LightUp Talk នឹងមានវត្តមានរបស់វាគ្មិនកិត្តិយសចំនួន ០៤រូប ដែលជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រលាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ ដែលពួកគេនឹងឡើងមកធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់ការយល់ដឹង ផ្ដល់លទ្ធភាពដល់ យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគេនៅក្នុងសង្គម។

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង