
ម៉ាកាវ៖ ក្បួនដង្ហែរអណ្តែត និងការសម្តែងដ៏អស្ចារ្យមួយត្រូវបានរៀបចំឡើងនៅក្នុងតំបន់រដ្ឋបាលពិសេសម៉ាកាវរបស់ប្រទេសចិនកាលពីថ្ងៃអង្គារក្នុងការប្រារព្ធពិធីចូលឆ្នាំចិន។
ក្បួនដង្ហែត្រូវបានដាក់បង្ហាញជាមួយនឹងរបាំនាគ និងតោប្រពៃណីរបស់ចិន និងរបាំប្រជាប្រិយព័រទុយហ្គាល់ អមដោយយានអណ្តែតចំនួន ១៨ ដែលត្រូវបានតុបតែងយ៉ាងប្រណីតជាមួយនឹងទន្សាយ ដែលទាក់ទាញភ្នែក និងរំភើបសម្រាប់អ្នកក្នុងស្រុក និងអ្នកទស្សនា។ លោក Ng ជាភ្ញៀវទេសចរមកពីទីក្រុងហុងកុងបាននិយាយថា៖ «ខ្ញុំមកពីទីក្រុងហុងកុងដើម្បីទស្សនាក្បួនដង្ហែអណ្តែតទឹករបស់ក្រុងម៉ាកាវ វាជារឿងអស្ចារ្យ។

អ្នកសំដែងជាង ១,០០០នាក់បានចូលរួមនៅក្នុងក្បួនដង្ហែរដែលបានធ្វើអន្តរកម្មជាមួយអ្នកមើលដើម្បីបង្ហាញពីការជូនពរដ៏ល្អបំផុតនៃពិធីបុណ្យចូលឆ្នាំចិនដល់ពួកគេ ដើម្បីលើកកម្ពស់ឧស្សាហកម្មចម្រុះនិងដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។
បន្ទាប់ពីការដង្ហែរក្បួនដ៏ធំបានបញ្ចប់ ការបាញ់កាំជ្រួចដ៏ អស្ចារ្យត្រូវបានដាក់តាំងបង្ហាញ បំភ្លឺពេលរាត្រីជាមួយនឹងរចនាបថផ្សេងៗ និងផ្ញើពាក្យជូនពរឆ្នាំថ្មីដល់ប្រជាជនក្នុងតំបន់ និងអ្នកទស្សនា។
លោក ហូ ជាអ្នកស្រុកម៉ាកាវបាននិយាយថា៖ «សូមឲ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អ និងមានសុខភាពល្អ ជួបតែសំណាងល្អក្នុងឆ្នាំទន្សាយ ហើយអ្វីៗសម្រេចដូចការប្រាថ្នា»។
ពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវដែលបានចាប់ផ្តើមនៅថ្ងៃទី ២២ ខែមករាឆ្នាំនេះ ត្រូវបានគេមើលឃើញថាជាពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតសម្រាប់ប្រជាជនចិន ខណៈដែលប្រជាជនភាគច្រើនបានជួបជុំគ្រួសាររបស់ពួកគេឡើងវិញបន្ទាប់ពីបំពេញការងារពេញមួយឆ្នាំ នៅឯទីក្រុងនិងតាមបណ្តាលប្រទេសនាៗ៕