
ភ្នំពេញ៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ក្នុងអំឡុងសប្តាហ៍ទី៤នៃខែមករានេះ កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ អាកាសធាតុអាចនឹងចុះត្រជាក់ពីកម្រិតមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ។
២-តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៥-២០ °C
- សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១ °C
- ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។
ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និង ឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧១C នៅពេលព្រឹកនិងនៅពេលយប់ ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
- នឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់។