
អាល្លឺម៉ង់៖ ក្រុងប៊ែកឡាំងបានផ្លាស់ប្តូរជំហររបស់ខ្លួនលើការដឹកជញ្ជូនរថក្រោះរហ័សនាមខ្លារខិន ២ (Leopard Tanks) ការបន្តបញ្ជូនសព្វាវុធរបស់ខ្លួនទៅកាន់អ៊ុយក្រែនបន្ថែមនេះកំពុងតែអូសបន្លាយសសង្រ្គាមរវាងរុស្សី-អ៊ុយក្រែនជាខ្លាំង។
អធិការបតីអាល្លឺម៉ង់លោក OlaF Scholz បានយល់ព្រមផ្តល់ឱ្យ អ៊ុយក្រែន នូវរថពាសដែកដ៏ខ្លាំងខ្លាបំផុតរបស់អាល្លឺម៉ង់ ដោយការបញ្ជូនរថក្រោះនោះត្រូវបានគេរាយការណ៍ថាមានប្រមាណ១៦គ្រឿង។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទីក្រុងប៊ែកឡាំងក៏បានបង្ហាញសញ្ញាថាខ្លួនបានផ្លាស់ប្តូរជំហររបស់ខ្លួនលើការចែកចាយរថក្រោះដែលផលិតនៅប្រទេសអាឡឺម៉ង់ទៅកាន់ប្រទេសអ៊ុយក្រែនដោយប្រទេសទីបី។
ការបញ្ជូនរថក្រោះរបស់ទីក្រុងប៊ែកឡាំងទៅកាន់អ៊ុយក្រែន នេះកើតឡើងបន្ទាប់ពីសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួនគឺមានការរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការស្ទាក់ស្ទើររបស់ខ្លួនក្នុងការផ្ទេរសព្វាវុធទំនើបដែលផលិតដោយអាល្លឺម៉ង់ទៅទីក្រុងកៀវ៕