Cctimesw1140xh150cm copy

កម្ពុជារក្សាជំហរប្រើប្រាស់«គុនខ្មែរ»ក្នុងស៊ីហ្គេម ទោះថៃប្រកាសដកខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC 

ភ្នំពេញ៖ ប្រទេសកម្ពុជាដែលទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានប្រកាសរក្សាជំហរប្រើប្រាស់«គុនខ្មែរ»ក្នុងស៊ីហ្គេម។ការប្រកាសនេះ ធ្វើឡើងក្រោយពីប្រទេសថៃ បានប្រកាសមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ដោយហេតុផល កម្ពុជាលុបពាក្យ «Muay» សម្រាប់ការប្រកួត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ប្រទេសជាសមាជិកស៊ីហ្គេម មានសិទ្ធិមិនចូលរួមប្រកួតលើប្រភេទវិញ្ញាសាកីឡាណាមួយ។ចំពោះថៃមានសិទ្ធិមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលកម្ពុជាក៏មានសិទ្ធិមិនចូលរួមប្រកួត Muay ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៥ នៅថៃ ដែលជាម្ចាស់ផ្ទះស៊ីហ្គេម បន្តវេនបន្ទាប់ពីកម្ពុជា។ 

បើតាមលោក វ៉ាត់ ចំរើន ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និង ប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន កម្ពុជាមានក្តីសោមនស្សរីករាយចំពោះការផ្លាស់ប្តូរឈ្មោះ ប្រដាល់គុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាម្ចាស់ក្បាច់បុរាណគុនខ្មែរ និងជាប្រភេទកីឡាជាអត្ដសញ្ញាណជាតិ។

គួរបញ្ជាក់ថា កម្ពុជាបានប្រកាសជាផ្លូវការ សម្រាប់ការប្រើប្រាស់ពាក្យ «គុនខ្មែរ» ដោយលុបពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ភ្លាមៗក្រោមកម្ពុជាប្រកាស ប្រទេសថៃបានប្រកាសដកខ្លួនចេញពីកីឡារនេះ។ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានទទួលប្រទេសដែលប្រកាសចូលរួមចំនួន៦ប្រទេសលើប្រភេទគុនខ្មែរនេះមានជាអាទិ៍ ឥណ្ឌូណេស៊ី, វៀតណាម, ហ៊្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី៕ប្រភព៖AKP

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង