Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា សហការជាមួយក្រសួងមុខងារសាធារណៈ លើការបោះពុម្ពប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការស៊ីវិលទម្រង់ថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ស្របតាមវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ក៏ដូចជារួមចំណែកលើការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ ធនាគារកាណាឌីយ៉ាក្នុងនាមជាធនាគារក្នុងស្រុកដ៏ធំ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ថ្មីៗនេះបានធ្វើការយ៉ាងសកម្មនិងសម្រេចបានសមិទ្ធផលថ្មីមួយ ជាមួយក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដ៏ឆ្នើមរបស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើការរៀបចំបោះពុម្ពប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការស៊ីវិលទម្រង់ថ្មី ដោយឥតគិតថ្លៃ ជាប្រភេទស្មាតកាត (Smart Card) ដែលអាចឱ្យមន្ត្រីរាជការប្រើប្រាស់ជាអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹមផង និងអាចប្រើប្រាស់ប័ណ្ណមួយនេះជាមធ្យោបាយសម្រាប់មុខងារដទៃផ្សេងទៀត មានដូចជា ដក ដាក់ប្រាក់ ផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក ទូទាត់ទំនិញតាមម៉ាស៊ីនឆូតកាត និងទូទាត់វិក្កយបត្រផ្សេងៗទៀត តាមរយៈម៉ាស៊ីន ដក ឬដាក់ប្រាក់របស់ធនាគារកាណាឌីយ៉ា និងសមាជិក CSS រហូតដល់ ៣៧ គ្រឹះស្ថានហរិញ្ញវត្ថុ។

បន្ថែមពីនេះ ធនាគារ កាណាឌីយ៉ា ក៏ជាដៃគូដ៏ឆ្នើមរបស់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការ ការប្រើប្រាស់សេវាកម្មរបស់ធនាគារ កាណាឌីយ៉ា រួមមាន សេវាទូទាត់ចំណូល-ចំណាយថវិការរដ្ឋ អនុវត្តនៅទូទាំងប្រទេស សេវាទទួលបង់ចំណូលពន្ធដារ ចំណូលពន្ធគយ បង់ចំណូលមិនមែនសារពើពន្ធ ជូន ២៣ ក្រសួង-ស្ថាប័ន អនុវត្តនៅទូទាំងប្រទេសនិងរដ្ឋាករគ្រប់ប្រភេទ នៅទូទាំងប្រទេស និង សេវាទទួលបង់ភាគទានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារពីសហគ្រាស ជូនបេឡាជាតិសន្តិសុខសង្គម ក៏ដូចជាសេវាចេញលិខិតប្រាក់កក់ធានាការដេញថ្លៃ និងលិខិតប្រាក់កក់ធានាការអនុវត្តកិច្ចសន្យាក្នុងកិច្ចលទ្ធកម្មសាធារណៈ ឬហៅកាត់ថា Bank Guarantee សេវាទូទាត់វិក្កយបត្រប្រើប្រាស់ថាមពលអគ្គិសនី និងកម្រៃសវាពាក់ព័ន្ធផ្សេងៗ ជូនអគ្គិសនីកម្ពុជា សេវាទទួលមូលនិធិគន្ធបុប្ផាកម្ពុជា និងសេវាកម្មសាធារណៈផ្សេងៗជាច្រើនទៀត។ ទាំងអស់នេះគឺសុទ្ធសឹងតែជាសមិទ្ធផល និងជាសក្កានុពលដ៏ឆ្នើមគួរជាទីទុកចិត្តដែលគ្រប់ស្ថាប័នរដ្ឋ និងឯកជនអាចជ្រើសយក ធនាគារកាណាឌីយ៉ា ធ្វើជាដៃគូសហការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុនាពេលអនាគត។

លោកឧកញ៉ា វ៉ាន់ ឆារស៏ អគ្គនាយរង ធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា “ស្មាតកាតប្រភេទ CSS នេះ ក៏អាចបំរើជូនក្រុមហ៊ុនឯកជនដែលមានបំណងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្ស ជាមួយធនាគារកាណាឌីយ៉ាបានផងដែរ។” លោកឧកញ៉ា បានជម្រាបជូនទៀតថា “ដើម្បីបំពេញតម្រូវការជូនមន្ត្រីរាជការស៊ីវិល អតិថិជន និងសាធារណៈជន ធនាគារកាណាឌីយ៉ា នឹងនៅតែបន្តរិះរកគំនិតឆ្នៃប្រឌិតថ្មីៗ នឹងបន្តពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ស្របតាមយុទ្ធសាស្រ្តឌីជីថល។”

អំពីធនាគារ កាណាឌីយ៉ា

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជកម្ម និងសេវាកម្មដ៏ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១។ ធនាគារ កាណាឌីយ៉ា ត្រូវបានទទួលស្គាល់ និងឈ្នះពានរង្វាន់របស់ The Asian Banker “The Strongest Bank by Balance Sheet in Cambodia” ៣ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ “The Best Retail Bank in Cambodia” ក្នុងឆ្នាំ២០២១។ ក្នុងឆ្នាំ ២០២២ ធនាគារត្រូវបាន World HRD Congress ផ្តល់ពានរង្វាន់ “Dream Company To Work For” និងឈ្នះ “Best Managed Bank 2022” ដោយ The Asian Banker ហើយថ្មីៗនេះ ធនាគារ កាណាឌីយ៉ា បានឈ្នះ “Best Domestic Bank” និង “Best SME Bank” ពីស្ថាប័ន International Finance Awards និង ពានរង្វាន់ “Best Domestic Bank in Cambodia 2022” ពីទស្សនាវដ្តី Asiamoney។

ធនាគារ កាណាឌីយ៉ា មានសាខាចំនួន៦៥ ទូទាំង២៥ ខេត្តក្រុង ព្រមទាំងឧបករណ៍ឌីជីថលនិងធនាគារស្វ័យប្រវត្តិ ជាង៤០០កន្លែង ទូទាំងប្រទេស។ ដើម្បីទទួលបានព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទ +855 (0) 23 868 222 ឬចូលទៅកាន់គេហទំព័រ: www.canadiabank.com.kh 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង