ចិន៖ ព្រិលធ្លាក់ដ៏កម្រគ្របដណ្តប់លើវាលខ្សាច់ Taklamakan នៃតំបន់ស្វយ័ត Xinjiang នៅភាគពាយព្យនៃប្រទេសចិន បានបង្កើតនូវទេសភាពរដូវរងារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើអោយអ្នកស្រុកនិងអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង។
វាលខ្សាច់ Taklamakan ដែលមានទីតាំងនៅភាគនិរតី Xinjiang គឺជាវាលខ្សាច់ដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាវាលខ្សាច់ដ៏ធំបំផុតទីពីរនៅទូទាំងពិភពលោក។ ដោយសារតែភាពត្រជាក់ថ្មីៗនេះ វាលខ្សាច់ទាំងមូលបានប្រែទៅជាភ្នំដែលគ្របដណ្តប់ដោយព្រិលនៃតំបន់អច្ឆរិយៈរដូវរងា "ទឹកកក" ជាមួយនឹងព្រិលគ្របដណ្តប់មែកឈើតូចៗ និងធ្វើឱ្យវាលខ្សាច់ដ៏ធំល្វឹងល្វើយមួយនេះមានទេសភាពប្លែកខុសពីធម្មតា។
លោក Wen Yongli អ្នកស្រុកនៅ ម្នាក់បានឲ្យដឹងថា "ខ្ញុំបានឃើញវាលខ្សាច់គ្របដណ្តប់ដោយព្រិលជាច្រើនឆ្នាំមុន ប៉ុន្តែលើកនេះវាកាន់តែអស្ចារ្យ និងស្អាតជាទីបំផុត។ ថ្ងៃនេះ ខ្ញុំពិតជារំភើប និងបានថតទេសភាពដ៏ស្រស់ស្អាតបំផុតជាមួយនឹងទូរស័ព្ទរបស់ខ្ញុំ" ។
បន្ថែមពីនេះនៅពេលដែលសីតុណ្ហភាពខ្យល់កើនឡើងបន្តិចម្តងៗនៅពេលថ្ងៃត្រង់ ព្រិលពណ៌សដែលបក់បោកពាសពេញវាលខ្សាច់បានចាប់ផ្តើមរលាយ ហើយវាលខ្សាច់នៅលើចំហៀងដែលមានពន្លឺថ្ងៃនៃឧទ្យានព្រៃឈើជាតិ Tarim Populus Euphratica នៅគែមខាងជើងនៃវាលខ្សាច់ Taklamakan បង្ហាញពណ៌ធម្មជាតិបន្តិចម្តងៗយ៉ាងស្រស់ស្អាត៕