Yearendyearend1140x150

នគរបាលខេត្តព្រះសីហនុបន្តចុះឆ្មក់ឃាត់«អ្នកបើកបរខុសច្បាប់»ដូចមេឃភ្លៀងរលឹម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បន្តចុះឆ្មក់រឹតបន្តឹងច្បាប់ចរាចរណ៍ ពិនិត្យរកសារជាតិស្រវឹង និង សារធាតុញឿនចំពោះអ្នកបើកបរ ចាប់ពីថ្ងៃទី១៩ មករានេះតទៅ។ ការរឹតបន្តឹងនេះ គឺដើម្បីបង្កើនការពារ សុវត្ថិភាព និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ នេះជាការបញ្ជាក់ពីលោក ជួន ណារិន្ធ ស្នងការនគរបាលខេត្តព្រះសីហនុ។

លោក ជួន ណារិន្ធ បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពសាលាខេត្ត និងក្នុងនាមស្នងការ គឺបានចុះឆ្មក់ ដើម្បីធ្វើការត្រួតពិនិត្យទៅលើច្បាប់ចរាចរណ៍ផ្លូវគោកទាំងសារជាតិស្រវឹង ទាំងសារធាតុញឿន និងលក្ខណៈការបើកបរដោយខុសច្បាប់។

បើតាមលោក ជួន ណារិន្ធ បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរ អនុវត្តចាប់ពីពេលនេះទៅ នឹងអនុវត្តដូចមេឃភ្លៀងរលឹម ដើម្បីឲ្យអ្នកបើកបរ ក៏ដូចជាប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ។

សូមជម្រាបថា នៅថ្ងៃទី១៩មករានេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង អ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង