ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចបានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ និង សាលារៀនសុវណ្ណាភូមិនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នៅសាកលវិទ្យាល័យខេមតិច។គោលបំណងជាក់លាក់នៃ MoU នេះ គឺដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរកាន់តែប្រសើរឡើងលើការ លើកកម្ពស់វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ស្រាវជ្រាវអនុវត្ត នវានុវត្តន៍ កម្មសិក្សា និងការសិក្សា ការផ្តល់អាហារូបករណ៍ស្ទែមដល់សិស្សដែលមានសក្តានុពល។
នៅក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធី សាស្រ្តាចារ្យ Alamgir Hossain សាកលវិទ្យាធិការងនៃសាកលវិទ្យាល័យខេមតិច បានលើកឡើងថា ក្របខណ្ឌសិក្សានៅសកលលោកនាពេលបច្ចុប្បន្ននេះ កំពុងតែឈានកាន់តែលឿនទៅរកការចាប់យកបច្ចេកវិទ្យាឌីជីថលដើម្បីរៀននិងបង្រៀន ដូច្នេះការធ្វើទំនើបកម្មបច្ចេកវិទ្យានៅក្នុងថ្នាក់រៀនគឺជារឿងដែលចាំបាច់បំផុត ។
លោកសាស្រ្តាចារ្យបានបញ្ជាក់បន្ថែមទៀតថា សាលាចំណេះដឹងទូទៅ គួរធ្វើការជាមួយសាកលវិទ្យាល័យ និងដៃគូរផ្សេងទៀតក្នុងគោលបំណងអភិវឌ្ឍជំនាញច្បាស់លាស់ដល់យុវជនតាមរយៈការហាត់ការអំឡុងពេលសិក្សា។
ម៉្យាងទៀតលោកសាស្រ្តាចារ្យ Alamgir ក៏បានបង្ហាញពីសារៈសំខាន់នៃអនុស្សរៈណយោគយល់និងកិច្ចសហប្រតិ្តការរវាងខេមតិច និងសាលារៀនសុវណ្ណភូមិ និង គោលបំណងជាក់លាក់នៃ MoU នេះថាគឺដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរកាន់តែប្រសើរឡើងលើការ លើកកម្ពស់វិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ស្រាវជ្រាវអនុវត្ត នវានុវត្តន៍ កម្មសិក្សា និងការសិក្សា ការផ្តល់អាហារូបករណ៍ស្ទែមដល់សិស្សដែលមានសក្តានុពល និងការរៀបចំកម្មវិធីកសាងសមត្ថភាពសម្រាប់គ្រូបង្រៀន ជាពិសេសទាក់ទងនឹង បច្ចេកវិទ្យា អក្ខរកម្មឌីជីថល និងគរុកោសល្យ ដើម្បីបង្កើនគុណភាពបង្រៀន និងរៀន ។
នៅក្នុងនោះដែរ លោកឧកញ្ញ៉ា ជា ធីឡាយ ក៏បានបញ្ជាក់ផងដែរថាស្ថាប័នសិក្សាទោះបីជាធំប៉ុនណា ក៏មិនអាចឈរតែម្នាក់ឯងបានទេ គឺតម្រូវអោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នផ្សេងទៀត ព្រោះកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកមានសារៈសំខាន់ណាស់ នៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម ។ ដូច្នេះហើយ MOU ដែលបានចុះហត្ថលេខានៅថ្ងៃនេះ រវាងសាកលវិទ្យាល័យខេមតិច និង ក្រុមហ៊ុន NTC Group តំណាងឱ្យភាពជាដៃគូ ហើយនឹងនាំមកនូវកិច្ចសហការការងារថ្មីៗជាច្រើនទៀត៕